(ភ្នំពេញ) ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០៖ គិតចាប់ពីថ្ងៃទី ២៤ ខែមករា ​ឆ្នាំ​២០២០ នៃការបើកការប្រកួតក្បាច់រាំបែប​ K-POP ក្នុងកម្មវិធី Samsung Awesome Challenge ជាមួយ OMG កម្ពុជា រួចមកយើងឃើញមានការចូលរួម និងគាំទ្រជាច្រើនក្រុមជាពិសេសគឺយុវវ័យដែលគាំទ្រស្មាតហ្វូនជំនាន់ថ្មីស៊េរីចុងក្រោយ Samsung Galaxy A51 និង​ A71 តែម្តង! ឆ្លងកាត់តាមការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការជាច្រើនរូបយើងបានរកឃើញអ្នកឈ្នះចំនួន ១០ ក្រុម ចុងក្រោយហើយ!

សូមរំឭកផងដែរថារង្វាន់ដែលទទួលបានរួមមានដូចជា៖
– ជ័យលាភីលេខ ១ ៖ ឈ្នះដំណើរកម្សាន្តទៅចូលរួមការប្រគំតន្ត្រី K-POP នៅបរទេស (ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការកំណត់ពេលវេលា និងទីតាំងប្រទេសនោះ)
– ជ័យលាភីលេខ ២ ៖ ទូរស័ព្ទ Galaxy A51 ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
– ជ័យលាភីលេខ ៣​ ៖ ទូរទស្សន៍ Samsung TV32” ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!
– ជ័យលាភីលេខ ៤ ដល់លេខ ១០​ ៖ ឆ្នាំងសាក Samsung Wireless Battery Pack ចំនួន 1 គ្រឿង សម្រាប់រាល់សមាជិកគ្រប់រូប!

ចង់ដឹងណាស់ថាតើក្រុមណាខ្លះទៅដែលទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ! ដូច្នេះសូមចូលរួមអបអរសាទរដល់ក្រុមជ័យលាភីទាំង​១០ ក្រុម៖

បញ្ជាក់៖
*​ រាល់រង្វាន់ទាំងអស់មិនអាចប្តូរជាទឹកប្រាក់បានទេ!
* រង្វាន់ទាំងអស់មិនអាចផ្ទេរឱ្យអ្នកដទៃបានឡើយ!
*សមាជិកក្រុមដែលនឹងចូលរួមវគ្គផ្តាច់ព្រ័ត្រ ត្រូវមានចំនួនដូចនៅក្នុងវីដេអូ Dance Awesome ដែលបានផុសចុះឈ្មោះ
* ក្រុមហ៊ុន សាមសុង រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយពុំចាំបាច់ជូនដំណឹងជាមុន
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!