A doctor checks the conditions of a patient in Jinyintan Hospital, designated for critical COVID-19 patients, in Wuhan in central China's Hubei province Thursday, Feb. 13, 2020. China on Thursday reported 254 new deaths and a spike in virus cases of 15,152, after the hardest-hit province of Hubei applied a new classification system that broadens the scope of diagnoses for the outbreak, which has spread to more than 20 countries. (Chinatopix Via AP)

បរទេស៖ យោងតាមគណៈកម្មការសុខភាពជាតិចិន បានប្រាប់រ៉យទ័ ឲ្យដឹងថា គិតមកត្រឹមវេលាម៉ោង៥ ល្ងាចថ្ងៃសៅរ៍ទី ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺផ្លូវដង្ហើមប្រភេទថ្មី COVID-19 បានសម្លាប់មនុស្សសរុបចំនួន១ ៥២៦នាក់ និងអ្នកផ្ទុកមេរោគមានចំនួន៦៧​ ១០២នាក់ ក្នុងចំណោមប្រទេសចំនួន២៨ទូទាំងពិភពលោកដែលឆ្លងមេរោគនេះ។ អ្នកស្លាប់ថ្មីកាលពីថ្ងៃសៅរ៍នេះមានចំនួន ១៤៣ នាក់ ជាពិសេសខេត្តហ៊ូបេ។ ស្របពេល​ជាមួយគ្នា អេ​ហ្ស៊ី​ប បានប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង​នៅក្នុង​ប្រទេស​របស់ខ្លួន និង​ជា​ប្រទេស​ដំបូង​បំផុត​នៅ​អាហ្វ្រិក ដែល​បាន​រកឃើញ​វត្តមាន​អ្នក​កើត​ជំងឺ​ដែល​កំពុង​រាតត្បាត​មួយ​នេះ​។​

បើគិតតែនៅក្នុងប្រទេសចិនមានអ្នកស្លាប់ចំនួន១ ៥១៩ នាក់ និងផ្ទុកមេរោគ៦ ៦២៧១ នាក់ ។ក្រៅពីប្រទេសចិន មានអ្នកស្លាប់បី នាក់ផ្សេងទៀតនៅហុងកុងម្នាក់ ហ្វីលីពីនម្នាក់ និងជប៉ុនម្នាក់។ ក្រៅពីជនជាតិចិន ក៏មានជនជាតិអាមេរិកនិងជប៉ុន ដែលរស់នៅខេត្តវូហាន ស្លាប់ផងដែរ។នកជំងឺ​ជាង​១០០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ប្រមាណ​៧៧០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

ចាប់តាំងពីជំងឺនេះកើតឡើងកាលពីថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់មិនមានការថយចុះនោះទេ ផ្ទុយទៅវិញមានតែកើនឡើងជារៀងរាល់ថ្ងៃ ៕