ភ្នំពេញ៖ ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ​ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញ​ទាំងពេលវេលា និងថវិកា ដល់​ប្រជាជន​ពលរដ្ឋ​កម្ពុជា។

https://1.bp.blogspot.com/-de2JLTyq-Iw/XkZV2XkYmxI/AAAAAAAAM7c/ypPl1lnbiiwswNlzwy-Nq3gYdTXYRU5TQCLcBGAsYHQ/s1600/_DSC4937.JPG ជាមួយភ្នាក់ងារធនាគារ​ ជីប ម៉ុង អតិថិជនអាចទទួល​នូវសេវាកម្មដ៏សម្បូរ​បែបដូចជា បង់វិក្កយបត្រ​ផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។

https://1.bp.blogspot.com/-gqgMVR4Qums/XkZV-IBayrI/AAAAAAAAM74/5NPMUkFjYDkB76FOYsOWUOdSX0wz_LGCwCLcBGAsYHQ/s1600/_DSC4960.JPG ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖​ «ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជន ក្នុងការបង្វិល និង​ទូទាត់​ប្រាក់។ ក្នុងនោះដែរធនាគារ ជីប ម៉ុង ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេបាន និងកំពុង​ខិតខំប្រឹងប្រែង ដើម្បីធ្វើការផ្តល់សេវាកម្មការបង្វិល និងទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាព​​ ដែលមានភាពរហ័ស មានសុវត្ថិភាព ​ចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការរបស់អតិថិជន»។

https://1.bp.blogspot.com/-EiYH2cPKfOs/XkZWG4IjZ-I/AAAAAAAAM8Y/39d6sGWaW780YlWTHGBv-8L3jWbQxNtiQCLcBGAsYHQ/s1600/_DSC4986.JPGតាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ប្រជា​ពលរដ្ឋ​កម្ពុជា មិនថានៅទីក្រុង ទីរួមខេត្ត ឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តា ភូមិ ឃុំ ដាច់ស្រយាលក៏អាចធ្វើការ បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមានភាពរហ័ស និង​សុវត្ថិភាពខ្ពស់៕

https://1.bp.blogspot.com/-BGO-n2tq510/XkZV6DbpxLI/AAAAAAAAM7s/t1GJWc-qOUIHf9y8L3YYIDk2Ri9olDvKwCLcBGAsYHQ/s1600/_DSC4946.JPGhttps://1.bp.blogspot.com/-EiYH2cPKfOs/XkZWG4IjZ-I/AAAAAAAAM8Y/39d6sGWaW780YlWTHGBv-8L3jWbQxNtiQCLcBGAsYHQ/s1600/_DSC4986.JPG

https://1.bp.blogspot.com/-O106_pMhjkI/XkZWCEdLxWI/AAAAAAAAM8E/K1M9Fz10j1QMNTa4-ejvHxis0FP14tA_ACLcBGAsYHQ/s1600/_DSC4974.JPG