ប្រទេសថៃ ៖ បុរសម្នាក់បានយកភ្លើងមកបាញ់ចំនួន៥០គ្រាប់ ចេញពីហាងលក់សម្លៀកបំពាក់កីឡាមួយកន្លែង នៅផ្លូវ Chula 10 ក្នុងសង្កាត់ Pathumwan នៃទីក្រុងបាងកក ប្រទេសថៃ បង្កការភ្ញាក់ដល់កម្លាំងសមត្ថកិច្ចថៃ ចុះមកអន្តរាគមន៍ធ្វើការចាប់ខ្លួនខ្មាន់កាំភ្លើងនាំទៅចាត់ការតាមផ្លូវច្បាប់។

ព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ថា កាលពីម៉ោង៤ទៀបភ្លឺថ្ងៃសុក្រ បុរសម្នាក់អាយុប្រហែល៤០ឆ្នាំ បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ឡើងទៅលើអាកាស ចេញពីដំបូលហាង លក់សម្លៀកបំពាក់កីឡារបស់ខ្លួននេះ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចប្រចាំសង្កាត់ Pathumwan បានចុះអន្តរាគមន៍ធ្វើការចាប់ខ្លួនខ្មាន់កាំភ្លើងនាំខ្លួនទៅសាកសួរ។
បុរសជាខ្មាន់កាំភ្លើងបានសារភាពថា រូបគេពិតជាបានបាញ់មែន ដោយសារគាត់តប់ប្រមល់ក្នុងអារម្មណ៍ខ្លាំងពេក ព្រោះតែបញ្ហាក្នុងគ្រួសារ ។ បន្ទាប់សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕