រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ( ស្រី៤នាក់ ) បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល ១៨នាក់ (ស្រី៣នាក់) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសបាន បញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២ នាក់ នៅថ្ងៃ ទី១៣ ខែកុម្ភៈ គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន១៣លើក ៕