ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើអ្នកធ្វើដំណើរ នៅលើនាវាយក្ស មានផ្ទុកវីរុសកូវីដក៏សម្តេចឲ្យចូលចតដែរ គឺមិនទុកឲ្យនៅកណ្តោចកណ្តែង ក្នុងមហាសាគរទេ ព្រោះជាអំពើមនុស្សធម៌ ។ ម្យ៉ាងយកពួកគេ មកព្យាបាល នៅកម្ពុជាផងដែរ។ ការថ្លែងនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចហ៊ុន សែន បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam ដែលកំពុងចតនៅកំពង់ផែក្រុងព្រះសីហនុ។

គួរបញ្ជាក់ថា នៅព្រឹកនេះ មានភ្ញៀវទេសចរជាង១០០នាក់បានចាកចេញពីនាវា ដើម្បីបន្តដំណើរតាមជើងយន្តហោះត្រលប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ចំណែកភ្ញៀវទេសចរនៅសល់នឹងបន្តចាកចេញតាមក្រោយ ៕