បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទ​ថ្មី COVID-19​ បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន១១៦នាក់​  ករណី​ស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ​៣ករណី​ប៉ុណ្ណោះ គឺ​នៅ​ជប៉ុន ​​ហ្វីលីពីន​ និងហុងកុង។ ​បើ​គិត​ត្រឹម​ម៉ោង​៧ និង​២០​នាទី ព្រឹក​ថ្ងៃ​សុក្រ ទី​១៤ ខែកុម្ភៈ នេះ​ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់១ ៤៨៧៦នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៦៥ ២០៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China POst។

https://1.bp.blogspot.com/-PzLMkV8wI6I/XkXrYuGu1LI/AAAAAAAAM1Y/U0n6yJ5aMNQbAE6OLl1nF8XUxhMxgC25QCLcBGAsYHQ/s1600/Annotation%2B2020-02-14%2B073414.jpg ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​៥៩ ៥៤នាក់​ហើយ ដែល​បាន​ធូរស្បើយ ហើយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​ជិត​៦ ៣០០​​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​​។

ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិន បានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕
ប្រភព៖ South Morning China POst