ខេត្តកណ្តាល ៖ មនុស្សស្រ្តីប្រុសមួយក្រុមមានគ្នាចំនួន៩នាក់ អត់ការងារធ្វើ បានបបួលគ្នាព័ទ្ធវង់លេងល្បែងស៊ីសង លុះពេលកម្លាំងសមត្ថកិច្ចស៊ើបដឹង ក៏បើកប្រតិបត្តិការបង្រ្កាបចាប់ខ្លួននាំទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកលេងល្បែងស៊ីសង ដែលចាប់ខ្លួននេះ មានទី១.ឈ្មោះសែម យី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ទី២.ឈ្មោះធី ថា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ទី៣.ឈ្មោះឈឹម វន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ទី៤.ឈ្មោះម៉េង សោភី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ទី៥.ឈ្មោះរី ម៉ៅ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ទី៦.ឈ្មោះវ៉ិច ស្រូយ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ទី៧.ឈ្មោះហេង សុភាព ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ ទី៨.ឈ្មោះត្រាយ គីមហៃ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ និងទី៩.ឈ្មោះចាន់ វ៉េត ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត បៀចំនួន០២ហ៊ូ (១០៤សន្លឹក),ប្រាក់រៀលចំនួន ២៥៧,៥០០៛, ម៉ូតូ០៦គ្រឿង ( ១.ម៉ាកស៊ុយស៊ូគីស្មាសវី សេ១១០ ពណ៌ ក្រហម-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-8306។ ២.ម៉ាកហុងដាគុបជ្រុង សេ៩០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1T-5286 ។ ៣.ម៉ាកហុងដាគុបជ្រុង សេ៥០ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1J-5286 ។ ៤. ម៉ាកហុងដាគុបមូល សេ៩០ ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1M-8167 ។ ៥.ម៉ាកហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 1T-9035 ។ ៦.ម៉ាកហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក គ្មានស្លាកលេខ ។
ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវសមត្ថកិច្ច នាំទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមផ្លូវច្បាប់៕