ភ្នំពេញ៖ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីឆ្លងចរន្តអគ្គិសនី នៅកែងផ្លូវប៉ាស្ទ័រ និង៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឲ្យឆេះបង្គោលភ្លើងភ្លាមៗតែម្ដង ប៉ុន្តែឥឡូវនេះត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យបានធ្វើការពន្លត់ដោយជោគជ័យ ចំពោះអគ្គិភ័យនេះមិនមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ ប៉ុន្តែគឺបានឆេះម៉ូតូម៉ាក Today មួយគ្រឿង ខ្ទេចគ្មានសល់តែម្ដង។

ចំពោះព័ត៌មានមានការប្រែប្រួលយ៉ាងណា “KBN” នឹងជម្រាបជូននៅពេលក្រោយបន្តទៀត ៕

https://1.bp.blogspot.com/-kIMKeFXk43c/XkPaZ90y9iI/AAAAAAAAMoU/pmyJMy_NbHUCbdhy400eGEFcJtS0hz63QCLcBGAsYHQ/s1600/%25E1%259E%25B9%25E1%259F%2581%25E1%259E%259A%25E1%259E%25B9%25E1%259E%259A%25E1%259E%25B9.JPG

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ