ភ្នំពេញ៖ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែជិតមកដល់ ទាំងយុវវ័យ និង ទាំងអ្នកមានគូស្រករហើយខ្លះកំពុងជ្រួលច្របល់ខ្វល់ថានឹងទិញអ្វីអោយមនុស្សជាទីស្រឡាញ់ ឬ ក៏ទៅណា នៅថ្ងៃពិសេសនេះ។

ដោយឡែកសម្រាប់អ្នកស្រុកមេមត់ ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះប្រាកដជាសប្បាយប្លែកដោយសារតែកម្មវិធីប្រគំតន្ត្រី Cambodia Brew the Beat នឹងអញ្ជើញវត្តមានកំពូលតារាចម្រៀងជាច្រើនរូបទៅសម្តែងដែលនឹងរួមបញ្ចូលទាំងការបកស្រាយចម្រៀងបែបមនោសញ្ចេទនា និង ញាក់កន្ត្រាក់អារម្មណ៍ពោរពេញដោយស្រឡាញ់នៅទីរួមស្រុកតែម្តងដើម្បីអោយសប្តាហ៍បុណ្យនៃក្តីស្រឡាញ់នេះកាន់តែរំភើបជាពិសេសសម្រាប់យុវវ័យតែម្តង។

តារាចម្រៀងកំពូលៗពីផលិតកម្មហង្សមាសជាច្រើនរូបនឹងបង្ហាញខ្លួននៅលើទឹកដី ស្រុកមេមត់ មានដូចជា លោក ខេមរៈ សេរីមន្ត សុខ ស្រីនាង ហ្សូណូ វី ឌីណែត សុខ សីឡាលីន គ្រី ថៃពៅ លោក វង្ស តារារតនា និង តារាចម្រៀងល្បីៗជាច្រើនរូបទៀត នៅទីតាំងតារាងបាល់ទាត់ខ្នងក្រពើចាប់ពីម៉ោង ៦ល្ងាចតទៅ​ ៕