ភ្នំពេញ៖ ករណីស្ត្រីម្នាក់ត្រូវបានគេចោទថា លួចខ្សែករបស់គេ ហើយត្រូវរងការវាយដំ បង្កមានការភ្ញាក់ផ្អើលពេញក្នុងហាងនោះ ការពិតក្រុមជនបង្កគឺស្រីស្រលាញ់ស្រីដូចគ្នា ហើយសង្ស័យប្រចណ្ឌលើជនរងគ្រោះ ទើបបានជារករឿងនិងព្រួតវាយបែបនេះ។
ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខក្លឹបចតុមុខ ស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ គឹម គន្ធា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្បែរគល់ស្ពានជ្រោយចង្វារ។

មុនពេលកើតហេតុ ជនរងគ្រោះនិងប្តីបាននាំគ្នាចូលទៅហូបចុកនៅក្នុងក្លឹបចតុមុខ តាមផ្លូវជាតិលេខ៥ ក្បែរនឹងគល់ស្ពានជ្រោយចង្វារ រហូតដល់ម៉ោងម៉ោង១ និង ៣០នាទីរំលងអធ្រាត្រ ប្តីជនរងគ្រោះបានចេញមកក្រៅមុន ចំណែកជនរងគ្រោះជាប្រពន្ធនៅបន្តផឹកស៊ីជាមួយមិត្តភក្តិចាស់(ជនបង្ក) ដែលស្គាល់គ្នា៥ទៅ៦ឆ្នាំមកហើយ ។ លុះផឹកជាមួយគ្នាអស់១កែវបានបន្តិច ខាងជនបង្កមានគ្នា៤ទៅ៥នាក់បានចោទថាជនរងគ្រោះលួចយកខ្សែ.ក ជនរងគ្រោះក៏បានចេញទៅខាងក្រៅហាង តាមប្តីរបស់គាត់ ត្រូវជនបង្កនាំគ្នាចេញមកព្រួតគ្នាវាយជនរងគ្រោះឡើងផ្អើលពេញមុខក្លឹបចតុមុខតែម្តង ។

ភ្លាមៗនោះដែរ កូនស្រីប្រុសជនរងគ្រោះបានដឹង ក៍នាំគ្នាមកជួយ ក្រុមជនបង្កក៏នាំគ្នាជិះម៉ូតូកង់បីគេចខ្លួនបាត់អស់ទៅ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ។
ករណីនេះ ក្រុមជនបង្កខាងលើគឺស្រីស្រលាញ់ស្រី ហើយសង្ស័យប្រចណ្ឌលើជនរងគ្រោះទើបបានជាចោទថា លួចខ្សែក ហើយព្រួតវាយបែបនេះ៕