ប្រទេសចិន ៖ អតីតកីឡាករកាយវប្បកម្មជើងខ្លាំងម្នាក់ ដែលធ្លាប់ដណ្ដើមបានពានរង្វាន់ជាច្រើន ក្នុងប្រភេទកីឡាធំៗ ដោយសារតែគាត់មិនព្រមពាក់ម៉ាស់ការពារ ក៏បានឆ្លងជំងឺរលាកសួតថ្មីបង្កដោយវីរុសកូរ៉ូណា ហើយបានស្លាប់យ៉ាងអាណោចអាណោចអាធ័ម ក្រោយទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី បានត្រឹម៤ថ្ងៃប៉ុណ្ណោះ។

យោងតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស Dailystar.co.uk ថា លោក Qiu Jun ជាកីឡាករផ្នែកកាយវប្បកម្ម អាយុ៧២ ឆ្នាំ បានទទួលមរណភាពដោយសារជំងឺរលាកសួតប្រភេទថ្មី។ លោក Qiu Jun បានចូលនិរត្តន៍នៅអាយុ៥៦ឆ្នាំ ក្នុងឆ្នាំ២០០៣ ហើយកន្លងមក លោកតែងចំណាយពេល៣ម៉ោង ដើម្បីធ្វើលំហាត់ប្រាណនៅសួន Zhongshan ដោយមិនព្រមពាក់ម៉ាស់ ទើបបណ្តាលឲ្យលោក Qiu Jun ឆ្លងវីរុសកូរ៉ូណា។

បុរសឈ្មោះ Hai ជាកូនប្រស លោក Qiu Jun បាននិយាយថា រូបគេ និងភរិយាបានជួបលោក Qiu មុនចូលឆ្នាំចិន នៅមុនពេលវីរុសកូរ៉ូណាផ្ទុះខ្លាំង ហើយលោកតែងតែសំណូមពរឲ្យប៉ាក្មេក ផ្អាកការហាត់ជាបណ្ដោះអាសន្នសិន។ ប៉ុន្ដែលោក Qiu នៅតែបន្តទៅហាត់ប្រាណជាប្រចាំរហូតដល់ទីក្រុងវូហាន រហូតដល់ថ្ងៃទី២៣ ខែមករា។ បន្ទាប់មកឪពុកក្មេក ក៏ចាប់ផ្ដើមមានអាការគ្រុនក្ដៅខ្លាំង ត្រូវបានកូនៗបញ្ជូនទៅមន្ទីរពេទ្យនៅវូហាន នៅថ្ងៃទី២៨ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ទើបរកឃើញថាឪពុកក្មេកលោកមានផ្ទុកវីរុសកូរ៉ូណា។

លោក Hai បន្តថា ក្រោយពីសម្រាកនៅក្នុងមន្ទីរពេទ្យក្រុងវូហាន បានចំនួនតែ៤ថ្ងៃ ប៉ុណ្ណោះ ឪពុកក្មេករបស់លោក ក៏បានសម្លាប់តែម្តង។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិនបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៩៤នាក់ បន្ថែមទៀត នៅក្នុងខេត្តហ៊ូប៉ី ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅទូទាំងពិភពលោកកើនដល់១ ១១២នាក់ និងចំនួនអ្នកឆ្លងកើនដល់៤៤ ៧៩៤នាក់៕