បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូរ៉ូណាប្រភេទ​ថ្មី (2019-nCoV) បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ៩៤នាក់​ដែល​ស្ថិតក្នុង​ខេត្ត Hubei ទាំងអស់​។ ដោយ​គិត​ត្រឹម​ម៉ោង ៦ និង​៣០ នាទីព្រឹក ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់១ ១១២នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៤៤ ៧៩៤នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China POst។

អ្នកស្លាប់​៩៤​នាក់​បន្ថែមទៀត​ក្នុង​ខេត្ត Hubei ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ខេត្ត​នេះ មានការកើនឡើង ដែលអ្នកស្លាប់សុទ្ធសឹងតែជាប្រជាជនរស់នៅខេត្តហ៊ូប៉ី ក្រុងវូហាន ភាគកណ្ដាលប្រទេសចិន។

ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​៣ ៣៤៤នាក់​ហើយ ដែល​បាន​ធូរស្បើយ ហើយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​ជិត​៦ ៣០០​​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​​ ៕

https://1.bp.blogspot.com/-XNjtpwaIQqM/XkM_pOFKZaI/AAAAAAAAMcU/j7h3xW6QaJYomEuS3PY4WSRZioZqRK8uACLcBGAsYHQ/s1600/Annotation%2B2020-02-12%2B065737.jpg

លោក Michael Ryan ប្រធានកម្មវិធីបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារនៅទីក្រុងហ្សឺណែវថា វីរុសកូរ៉ូណាប្រភេទ​ថ្មី (2019-nCoV) មានសក្តានុពលក្នុងការរាលដាលលឿនជាងវីរុសអេបូឡា ឬសាស។ កាលពីដើមសប្តាហ៍នេះ វីរុសកូរ៉ូណាប្រភេទ​ថ្មី (2019-nCoV) បានសម្លាប់មនុស្សឈានដល់កម្រិតខ្ពស់លើសពីការផ្ទុះជំងឺ Sars នៅឆ្នាំ ២០០២-០៣ ដែលទាក់ទងនឹងការស្លាប់ដោយសារជំងឺនេះ។

ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិនបានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕