វ៉ា​ស៊ី​ន​តោន ៖ ​លោកប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ព្យាករណ៍​ទុក​មុន​ថា ការ​រីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា ដែល​បាន​សម្លាប់​មនុស្សគិតត្រឹម​ថ្ងៃ​ទី​១១ កុម្ភៈ​នេះ អស់​ជាង​១,០០០​នាក់ និង​អ្នក​ឆ្លង​ជាង​៤២,២០០​នាក់​ហើយ​នោះ ទំនងជា​នឹង​បាត់​ទៅ​វិញ នៅ​ខែមេសា ​ដោយសារ​កម្ដៅ នេះបើតាមវេ​ប​សាយ sputniknews ។​

​លោក​ប្រធានាធិបតី Trump បាន​ព្យាករណ៍​កាល​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ថា វីរុស​កូ​រ៉ូ​ណា​ថ្មី នឹង​មិន​អាច​ទប់ទល់​នឹង​កម្តៅ ពេល​ដែល​ចូល​ដល់​និទាឃ​រដូវ “​រដូវក្ដៅ​” នោះ​បាន​ទេ ។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ពី​សេត​វិមាន​ថា “​ត្រឹម​ខែមេសា ឬ​ក្នុង​អំឡុង​ខែមេសា នោះកម្ដៅ​ជា​ទូទៅវាអាច​សម្លាប់​មេរោគ​ប្រភេទ​នេះ​បាន” វា​ជា​រឿង​ល្អ ។​

​លើស​ពី​នេះលោក​ត្រាំ ប្រមុខ​សេត​វិមានបានលើក​សរសើរ​ជា​ថ្មី​ម្តងទៀត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ទីក្រុង​ប៉េ​កាំ​ង ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ ។​

​លោក​ត្រាំ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​គិត​ថា ​ពួក​គេ​(​ចិន​)​កំពុង​ធ្វើ​បាន​ល្អ​” ។ “​ខ្ញុំ​ពិភាក្សា​គ្នា​ជា​យូរ​មក​ហើយ​ជាមួយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ន​ពីង គាត់​មាន​ជំនឿ​ចិត្ត​ខ្ពស់​” ៕