រាជធានីភ្នំពេញ៖ នៅមុននេះបន្តិច លោកលី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា តាមការធ្វើតេស្តវិភាគអ្នកជំងឺជនជាតិហុល្លង់ បានចេញលទ្ធផលហើយ គឺមិនកូរ៉ូណា ទេ។
សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជា មានការសង្ស័យអ្នកទេសចរជនជាតិហុល្លង់ម្នាក់ បានចូលមកកម្ពុជា តាមនាវាទេសចរនៅក្រុងព្រះសីហនុ ដោយបុរសនោះ មានអាការក្តៅខ្លួនខ្លាំង ក្អក អាចនឹងមានឆ្លងជំងឺកូរ៉ូណា ហើយត្រូវបានមន្ទីរពេទ្យក្រុងព្រះសីហនុ យកដាក់កន្លែងដោយឡែកមួយ និងបានធ្វើការតាមដាននិងធ្វើការពិសោធន៍ឲ្យបានប្រាកដ ថាតើអ្នកទេសចរជនជាតិហុល្លង់នោះមានរីរ៉ុសកូរ៉ូឡាប្រាកដ ឬយ៉ាងណា។ តែលទ្ធផលអវិជ្ជមាន ពោលគឺមិនមានផ្ទុកមេរោគកូរ៉ូណាឡើយ ៕