បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូរ៉ូណាប្រភេទ​ថ្មី (2019-nCoV) បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន ១០៩នាក់​ដែល​ស្ថិតក្នុង​ខេត្ត Hubei ទាំងអស់​។ ដោយ​គិត​ត្រឹម​ម៉ោង ៦ និង​៣០ នាទីព្រឹក ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់១​ ០១៣នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៤២ ៧៥៩នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South Morning China POst។

ខណៈពេលដែលចំនួនអ្នកឆ្លងវីរុសកូរ៉ូណាករណីថ្មីបានថយចុះគួរឱ្យកត់សម្គាល់ពីមួយថ្ងៃមុននោះ ក៏ប៉ុន្តែចំនួនអ្នកស្លាប់ថ្មីបានឈានដល់កំរិតខ្ពស់ថ្មីមួយដែលអ្នកស្លាប់សុទ្ធសឹងតែជាប្រជាជនរស់នៅខេត្តហ៊ូប៉ី ក្រុងវូហាន ភាគកណ្ដាលប្រទេសចិន។

https://1.bp.blogspot.com/-RISAZhWfE1Q/XkHqr5SKxZI/AAAAAAAAMUk/yE9blq0MObQYBpVukwxUslEjyfqV--7jACLcBGAsYHQ/s1600/Annotation%2B2020-02-11%2B064023.jpg

ជាមួយគ្នានេះ​ផងដែរ អ្នកជំងឺ​ជិត២ ១៥២នាក់​ហើយ ដែល​បាន​ធូរស្បើយ ហើយ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​ជិត​៦ ៣០០​​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​​ ៕

វីរុសនេះបានរាលដាលដល់ប្រទេសយ៉ាងហោចណាស់ចំនួន ២៤ ប្រទេសធ្វើឱ្យមនុស្សឈឺជាង ៤២ ០០០នាក់ នៅទូទាំងពិភពលោកដោយមានករណីសង្ស័យរាប់ពាន់រាប់ពាន់ករណីទៀត។

ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិនបានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕

ប្រភព៖ South Morning China POst