ខេត្តមណ្ឌលគិរី ៖ សត្វដំរីញី១ក្បាល ត្រូវបានពលរដ្ឋប្រទះឃើញធ្លាក់រណ្តៅ១កន្លែង កាលពីវេលាម៉ោង ១០ ព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់ចំណុចចម្ការប្រជាពលរដ្ឋ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ក្រោយពីប្រទះឃើញសត្វដំរីធ្លាក់ចូលក្នុងរណ្តៅដី ប្រពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ ហើយពេលនេះ កម្លាំងសមត្ថកិច្ចបាននាំគ្នាជីកដីធ្វើផ្លូវ និងយករថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកកែវសីមា បាញ់ទឹកដាក់ចូលក្នុងរណ្តៅនោះ រហូតសត្វដំរីនោះវារ ឡើងចេញពីក្នុងរណ្តៅដោយសុវត្ថិភាព រួចក៏ដើរចូលព្រៃ ដើម្បីរកហ្វូងរបស់វាវិញបាត់ទៅ៕