ថៃ៖ ពិតជាកំពូលអ្នកប្រឌិតមែន ចំពោះការថតរូបបែប Pre-Wedding របស់ប៉ូលិសថៃម្នាក់នេះ ជាមួយកូនក្រមុំដ៏ស្រស់ស្អាត ក្នុងហេតុការណ៍ដែលពួកគាត់ជួបគ្នាដំបូង រហូតព្រមព្រៀងគ្នារៀបការ និងរៀបចំថត Pre-Wedding បែបនេះតែម្តង ។

ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ គណនីហ្វេសប៊ូកមួយបានបង្ហោះរូបភាព Pre-Wedding ដែលកូនក្រមុំបានសម្តែងជាតួមេល្បែង (អ្នកចែកសន្លឹកបៀរ) និងជាមេខ្លាឃ្លោក ព្រមទាំងមានក្រុមអ្នកចាក់ខ្លាឃ្លោក ចូលរួមសម្តែងផងដែរ ដោយពួកគេទាំងអស់ មិនដឹងឡើយថាមានប៉ូលិសចាំចាប់ពួកគេនោះ គឺជាកូនកម្លោះតែងខ្លួនយ៉ាងសង្ហា ហើយនេះជាចំណុចចាប់ផ្តើមរបស់ពួកគេដែលស្រលាញ់គ្នា មុននិងឈានដល់អាពាហ៍ពិពាហ៍នោះ ៕