ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់ទៅផឹកស៊ីជាមួយបងប្អូន ស្រវឹងស្រឿងៗ ហៅម៉ូតូកង់បីជិះត្រឡប់មកផ្ទះវិញ ត្រូវអ្នករត់ឡំប្រឺតាឥណ្ឌា ម៉ូតូកង់បីតណ្ហាក្រាស់ ដឹកយកទៅរំលោភក្នុងលូ ដែលគេទុកចោលរហូតបានសម្រេច ដោយហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅម្តុំកាណាឌីយ៉ា ផ្លូវវែងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ ស្រ្តីរងគ្រោះវ័យ៦០ឆ្នាំ បានទៅលេងផ្ទះបងប្អូនឈ្មោះធឿន នៅផ្លូវរថភ្លើងខាងក្រោយសាលាតិចណូ និងមានការផឹកស៊ីបន្តិចបន្តួច ។ លុះចប់កម្មវិធីចប់ រូបគាត់មានសភាពស្រវឹងស្រឿងៗផងដែរ បានហៅឡំប្រឺតាឥណ្ឌាមួយគ្រឿង ឲ្យដឹកទៅផ្ទះនៅម្តុំសាលាសាមគ្គី។ ពេលចេញដំណើរបានបន្តិច ជនសង្ស័យជាអ្នកបើកបរឡំប្រឺតាឥណ្ឌា បាននិយាយថា បើស្រវឹងខ្លាំង មីងឯងដេកសិនទៅ ពេលដល់ផ្ទះចាំខ្ញុំដាស់ ។ ពេលគាត់ដេកលក់ ជនសង្ស័យមិនបានដឹកគាត់ទៅម្តុំសាលាសាមគ្គីទេ បែរជាដឹកទៅដល់ម្តុំរោងចក្រកាណាឌីយ៉ាទៅវិញ ។

ពេលនោះគាត់ភ្ញាក់ឡើង ក៏សួរនាំថា ពូឯងដឹកខ្ញុំទៅណាហើយ ម៉េចក៏ស្ងាត់ម្ល៉េះ? ភ្លាមនោះ ស្រាប់តែជនសង្ស័យបានចាប់ទាញគាត់ចុះពីលើឡំប្រឺតា រុញចូលទៅក្នុងលូដែលគេទុកចោល រួចធ្វើសកម្មភាពរំលាភបានសម្រេច និងគំរាមសម្លាប់ផងដែរ ។

ពេលនោះដែរ ក៏មានបុរស២នាក់ ដែលសង្ស័យថា ជាសមត្ថកិច្ចផងក៏មិនដឹង បានមកដល់ចំណុចកើតហេតុ ហើយគាត់សុំឲ្យគេជួយ ស្រាប់ប៉ុន្តែសង្ស័យបានហុចលុយឲ្យទៅពួកគេ ក៏នាំគ្នាគេចចេញទៅបាត់អស់ ។ ក្រោយពេលកើតហេតុ ស្រ្តីរងគ្រោះវ័យ៦០ឆ្នាំរូបនោះ បានធ្វើដំណើរមកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕