ភ្នំពេញ៖ ទឹកប្រាក់៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងជួយក្រុមគ្រួសារលោកស្រី ហ៊ន់ សុផល ក្នុងការផ្លាស់ប្ដូរជីវិតរស់នៅឯសង្កាត់ក្រាំងធ្នុង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រកបរបរជាអ្នកលក់អេតចាយ ទៅកសាងជីវភាពថ្មីនៅតាមខេត្ត ដើម្បីបានរស់នៅជួបជុំកូនប្រុសស្រីទាំង៤នាក់។

លោកស្រី ហ៊ន់ សុផល បានរៀបរាប់ថា៖ «ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរមករស់នៅភ្នំពេញប្រមាណរយៈពេល៧ឆ្នាំចុងក្រោយនេះ គឺដើម្បីកសាងជីវភាពមួយឲ្យប្រសើរសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ បើទោះជាត្រូវបង្ខំចិត្តរស់នៅបែកគ្នាពីកូនប្រុសស្រីទាំង៤នាក់ក៏ដោយ»។

លោកស្រីបន្តទៀតថា៖ «ជាមួយប្រាក់រង្វាន់៥០លានរៀល ដែលបានពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នេះ នឹងផ្តល់ដំណោះស្រាយឲ្យខ្ញុំ អាចយកប្រាក់នេះទៅទិញដីមួយកន្លែង និងសង់ផ្ទះតូចល្មមមួយនៅស្រុកកំណើតស្វាមីរបស់ខ្ញុំឯខេត្តកំពង់ឆ្នាំង ដើម្បីជាជម្រកដ៏សមរម្យសម្រាប់កូនទាំង៤នាក់របស់ខ្ញុំ បានមករស់នៅជុំគ្នាវិញ ខណៈដែលបច្ចុប្បន្ននេះ ពួកគេទាំង៤កំពុងរស់នៅជាមួយជីដូននៅឯខេត្តត្បូងឃ្មុំឯណោះ»។

លោកស្រីបញ្ជាក់ដែរថា ក្រៅពីរកទ្រនំសម្រាប់គ្រួសារហើយ លោកស្រីនឹងលៃលករកទិញ គ្រាប់ពូជបន្លែដើម្បីដាំដុះ និង ចាប់ផ្តើមលក់បន្លែនៅផ្សារឯស្រុកជល់គិរី ខេត្តកំពង់ឆ្នាំងវិញ ក្រែងលោធូរស្រាលជាងរបរលក់អេតចាយ និងជាងសំណង់របស់ប្តីនៅភ្នំពេញ៕