ភ្នំពេញ៖ គិតមកដល់ពេលនេះការប្រកួតបាល់ទាត់ដណ្តើមពានលីកកំពូលនៃ ចក្រភពអង់គ្លេសបានឈានមកដល់ពាក់កណ្តាលរដូវកាល ២០១៩-២០២០ នៃការប្រកួតទាំងមូលហើយដោយលទ្ធផលបច្ចុប្បន្នក្រុម Manchester City ដែលជាដៃគូឥតខ្ចោះរបស់ ស្រាបៀរ កម្ពុជា ស្ថិតនៅក្នុងលេខរៀងទី ២ ជាមួយ ពិន្ទុ៥១ គ្រាប់ដេញតាម Liverpool ជាមួយពិន្ទុ ៧៣គ្រាប់។

ខណៈដែលក្រុម Manchester City កំពុងប្រឹងប្រែងអស់លទ្ធភាពរាល់ការប្រកួត ស្រាបៀរ កម្ពុជា ក៏កំពុងព្យាយាមទាក់ទាញអ្នកគាំទ្រក្រុមបាល់ទាល់ជើងឯក ២ រដូវជាប់គ្នានេះអោយមកជួយស្រែកហ៊ោគាំទ្រដល់ដៃគូរបស់ខ្លួនផងដែរដោយសហការជាមួយក្រុមតារាចម្រៀងOriginal ល្បីៗ ២ ក្រុម គឺ Mustache Band និងក្រុមតូច Small World Small Band (SWSB) មកចូលរួមផ្តល់នូវភាពសប្បាយរីករាយបន្ថែមដល់អតិថិជនស្រាបៀរ កម្ពុជា ដែលមកទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតរវាងក្រុម Manchester City ប៉ះជា មួយក្រុម West Ham នារាត្រីថ្ងៃអាទិត្យទី ៩ កុម្ភៈ វេលាម៉ោង ១១: ៣០ នាទី នៅទីតាំងផាប់ចំនួន ៥ កន្លែង។

ដោយឡែក Mustache Band នឹងសម្តែងនៅផាប់ The Storm (https://goo.gl/maps/sd7c4C2a2knu2aNcA) ស្ថិតនៅលើផ្លូវឧកញ្ញាទេពផន (182), ចំណែកក្រុមតូច SWSB សម្តែងនៅផាប់ Old Place (https://goo.gl/maps/gSczZPtjtsQQ3tbA9) លើផ្លូវ 257 សង្កាត់ទឹកល្អក់3, ហើយផាប់ចំនួន 3ទៀតរួមមាន ផាប់ Panorama (https://goo.gl/maps/A8mfpr6ZiFWzDvWaA) លើផ្លូវស៊ីសុវត្ថិ កែងផ្លូវ 178, ផាប់ Eden The Cornerstone (https://goo.gl/maps/Q2ZH4xqd26BgRX6d9) លើ វិថី តេជោដំឌិន (154), និង ផាប់ All Sport bar (https://goo.gl/maps/8QxusJmZxZzFCxRA7) លើផ្លូវលីយ៉តឡាយ (172)។

ក្រៅពីទស្សនាការសម្តែង និង ការប្រកួតបាល់ទាត់ ស្រាបៀរ កម្ពុជា ក៏នឹងរៀបចំការចាប់ ឆ្នោតផ្តល់ជូនរង្វាន់ដូចជា ទូរទស្សន៍ ៣២ អ៊ីង, រង្វាន់ ស្រាបៀរ កម្ពុជា និង ភេសជ្ជៈប៉ូវកំលាំង វើក WURKZ ផងដែរ។
កម្មវិធីទាំងមូលនេះនឹងចាប់ផ្តើមពីម៉ោង៧ យប់ ដល់ម៉ោង១ទៀបភ្លឺ ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ ២០២០។
ពិសាដោយការទទួលខុសត្រូវ!