ខេត្តព្រះសីហនុ៖ នៅវលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ មានខ្សែរថភ្លើងដែលមានដឹកអង្ករពីភ្នំពេញ មកក្រុងព្រះសីហនុ សម្រាប់នាំចេញទៅក្រៅប្រទេស លុះដល់ចំណុចជិតរោងចក្រអគ្គិសនីធ្យូងថ្មស្ទឹងហាវខេត្តព្រះសីហនុ ស្រាប់តែបានខូចមិនអាចបន្តដំណើរទៅមុខទៀតបាន ស្រាប់តែពេលនោះ មានពលរដ្ឋបានចូលមកគាស់ទូរថយន្តភ្លើង លួចយកអង្ករអស់មួយចំនួន។

រូបតំណាង
រូបតំណាង

មន្ត្រីនៅស្ថានីយរថភ្លើងក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុងពេលដែលរថភ្លើងខូចមិនទាន់ដំណើរការទៅមុខបាន មានពលរដ្ឋមួយចំនួនបាននាំគ្នាទៅគាស់ទូរថភ្លើងដណ្តើមយកអង្ករបាត់បង់អស់ជាច្រើន។
មន្ត្រីដដែលជូនជាដំណឹងថា អង្ករដែលមាននៅក្នុងទូរថភ្លើង ហើយត្រូវពលរដ្ឋលួចយកទៅនេះ ជាអង្ករដែលនៅមានជាតិថ្នាំរក្សាការពារសត្វល្អិត មិនទាន់ដល់កំណត់ដែលអាចដាំបាយពិសាបានទេ អាចប៉ះពាល់ដល់សុខភាព និងថាសុំអោយពលរដ្ឋដែលលួចយកអង្ករនេះទៅប្រុងប្រយ័ត្នបំផុត៕ ( ប្រភពពីហ្វេសប៊ុក Huy Bunleng News)

រូបតំណាង