រាជធានីភ្នំពេញ! ទីបំផុត តារាសម្តែងស្រស់ស្អាត ម៉ាកសែនសូនីតា ហៅតូតា និងគូស្នេហ៍ គឺលោកប៉ុល វិបូរ ហៅនីត ក្រោយពីសាងស្នេហ៍យល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ បានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

លោកប៉ុល វិបូរ ហៅនីត បានបង្ហើបប្រាប់អ្នកកាសែតក្នុងស្រុកថា លោក និងគូស្នេហ៍ បានត្រៀមខ្លួនសម្រាប់ថ្ងៃពិសេស(រៀបការ) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ កម្មវិធីរៀបមង្គលការរបស់លោកនឹងធ្វើនៅសណ្ឋាគារសុខាភ្នំពេញ និងត្រៀមទទួលភ្ញៀវជាង១០០តុទេ ក្នុងនោះមានទាំងអ្នកសិល្បៈនិងពីខាងក្រៅ។

សូមបញ្ជាក់ថា តារាសម្តែងស្រស់ស្អាត ម៉ាកសែនសូនីតា និងលោកប៉ុល វិបូរ បានភ្ជាប់ស្នេហ៍ជាមួយគ្នាជាង៥ឆ្នាំមកហើយ រហូតអ្នកទាំង២ យល់ចិត្តថ្លើមគ្នាអស់ ទើបសម្រេចចិត្តដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ៕