ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២០ នេះ​ realme បានដាក់ប្រកាសនូវទូរស័ព្ទម៉ូឌែលថ្មី ជាផ្លូវការនៅប្រទេសកម្ពុជាហើយគឺ realme 5i។​​ ​realme គឺជាម៉ាកដែលបានផ្តាច់ចេញពីក្រុមហ៊ុនOPPO​ ដែល​​ realem ទើបបង្កើតបានមិនដល់រយៈពេល២ឆ្នាំផង ក៏បានជាប់ក្នុងចំណាត់ថ្នាក់ទី៧ទូទាំងពិភពលោកទៅហើយ។ ​ហើយក៏បានចូលមកដល់ទីផ្សារប្រទេសកម្ពុជា នៅខែតុលាឆ្នាំ២០១៩ និងមានសកម្មភាពថ្មីៗជាច្រើន​ realme បានប្រកាសជាបន្តបន្ទាប់នូវទូរស័ព្ទ ​5 series និង ទូរស័ព្ទ realme X2 Pro។ ក្នុងនោះផងដែរ ទូរស័ព្ទ 5 series ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងនិងមាន​ចំនួនលក់រហូតដល់ទៅ៦លានគ្រឿងជុំវិញពិភពលោក។ រីឯrealme 5i ដែលជាម៉ូឌែលថ្មីរបស់realme 5 series គឺបានបំពាក់នូវបន្ទះឈីប snapdragon និងកាមេរ៉ាក្រោយ4 គ្រាប់ ជាមួយគ្នានេះដែរ realme 5i​ ក៏មាននូវថាមពលថ្មធំរហូតដល់ទៅ5000mA​h​ ដែលដាក់លក់ក្នុងតម្លៃ 169$។

លក្ខណៈពិសេសរបស់ realme 5i
ការរចនាម៉ូតរបស់realme 5i

realme 5i​ រចនាម៉ូតឡើងដោយមានពីរជំរើស​គឺព៌ណ Forest Greenនិង Aqua Blue ។ ហើយអ្វីដែលខុសគ្នាជាមួយនឹងrealme 5 និង realme 5 pro​ នោះគឺrealme 5i មិនមាននូវផ្ទៃក្រោយរលោងនោះទេ ដោយមានជាការឌីសាញថ្មីដែលមានជាសភាពឆ្នូត ដែលងាយស្រួលក្នុងការកាន់និងមិនមានបន្សល់ស្នាមក្រយៅដៃនៅលើទូរស័ព្ទដែលធ្វើអោយមើលទៅមិនស្អាត។

តាមរយៈរូបភាពដែលបានបង្ហាញ​យើងឃើញថាទូរស័ព្ទដែលមានព៌ណស្រស់ស្អាតបែបនេះគឺមិនទាន់មានច្រើននោះទេនៅប្រទេសកម្ពុជាយើង។ realme គឺជាម៉ាកមួយដែលហ៊ានឆ្ពោះទៅមុខ ហើយលើកនេះក៏បាននាំមកនូវជាមួយការភ្ញាក់ផ្អើលថ្មីមួយទៀតជាមួយនឹងការឌីសាញព៌ណដ៏ស្រស់ស្អាតនេះ។

realme 5i មានMemoryនិងថាមពលថ្មធំដែលអាចទុកបានរហូតដល់ទៅ៣០ថ្ងៃ

realme 5i បំពាក់មកជាមួយថាមពលថ្ម 5000mAh ដែលអាចទ្រទ្រង់ការសាកថ្មបាន 10W និងអាចទុកបានរហូតដល់ទៅ៣០ថ្ងៃ ដែលមានភាពងាយស្រួលនិងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចូលចិត្តយកPower bankតាមខ្លួន។
វាផ្តល់នូវទំហំផ្ទុកទិន្នន័យដល់ទៅ 64GB ដែលអាចបន្ថែមតាមរយៈ memory microSD (រហូតដល់ 256GB) និងផ្តល់ជាជម្រើសកាន់តែច្រើនសម្រាប់អ្នកទាំងអស់គ្នា។

realme 5i បំពាក់នូវកាមេរ៉ាក្រោយ 4 គ្រាប់

realme 5i បានបំពាក់កាមេរ៉ាក្រោយរហូតដល់ 4គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 12 មេហ្គាភិចស៊ែល អាភិចឈើ f/1.8, ចំណែកឯ លែន មួយទៀតនោះគឺ 8 មេហ្គាភិចស៊ែល អាភិចឈើ f/2.25 ដែលជាលែនទូលាយអាចថតរូបភាពបានរហូតដល់ 118.9 ដឺក្រេ។ មិនត្រឹមតែប៉ុណ្ណោះ ក៍វាភ្ជាប់មកជាមួយលែន ថតរូបបញ្ឃរ ឬហៅថា Portrait 2 មេហ្គាភិចស៊ែល អាភិចឈើ f/2.0 នឹងលែនចុងក្រោយជាលែនម៉ាក្រូសំរាប់ថតរូបជិត 2 មេហ្គាភិចស៊ែល ថតរូបបានជិតរហូតដល់ 4 សង់ទីម៉ែត។ ចំណែកឯកាមេរ៉ាមុខមានទំហំ 8 មេហ្គាភិចស៊ែល ទំហំអាភិចឈើគឺ f/2.0។ មិនត្រឹមតែប៉ុណ្ណោះ លក្ខណៈពិសេសនៃកាមេរ៉ានេះអាចថតវីដេអូបានដល់កម្រិត 4K 30fps និង វីដេអូមានសកម្មភាពយឺតៗ ឬ Slo-mo បានដល់ 120fps ជាមួយនឹងបច្ចេកវិទ្យា Super night mode សម្រាប់ថតពេលយប់ឬទីងងឹត។

realme 5i បានបំពាក់នូវបន្ទះឈីប snapdragon 665AIE ជាមួយនិងអេក្រង់ធំទូលាយដែលផ្តល់ភាពងាយស្រួលក្នុងការមើល។
realme 5i​ អាចប្រើបាន ស៊ីម២ ដំណើរការនៅលើប្រព័ន្ធ Android Pie និង ColorOS 6.0.1។ ចំណែកឯអេក្រង់មានទំហំធំទូលាយរហូតដល់ 6.5 អ៊ីញ ប្រភេទ HD + (720 x 1600 ភីចសែល) ដែលអាចការពារការជ្រាបចូលទឹកសមាមាត្រ 1200:1 និងការពារដោយកញ្ចក់ Gorilla Glass 3+។ តួរបង្ហាញបានអត្រារហូតដល់ 89%ពីអេក្រងរហូតដល់តួរខ្លួន, ចំណែកកម្លាំងពន្លឺ 480nits។ ស្មាតហ្វូនrealme ថ្មីនេះភ្ជាប់ជាមួយបន្ទះឈីប octa-core Qualcomm Snapdragon 665 SoC និង RAM 4GB​ ។

លក្ខណៈពិសេសផ្សេងៗរបស់ realme 5i

ជម្រើសនៃការតភ្ជាប់រួមមាន 4G LTE, ប៊្លូធូស 5.0,​ wifi 802.11 ac, និងGPS។ ឧបករណ៍ចាប់សញ្ញារបស់ realme 5i ប្រៀបដូចជាត្រីវិស័យ។ មិនត្រឹមតែប៉ុណ្ណោះវាភ្ជាប់មកជាមួយ Sensor ការកំណត់ពន្លឺដោយស្វ័យប្រវ័ត្ត, ចាប់សញ្ញានៅជុំវិញខ្លួន, វាស់ល្បឿន,​​ ចាប់សញ្ញាចលនារបស់ស្មាតហ្វូន និង Sensor ស្កែនម្រាមដៃដែលអាចផ្ទៀងផ្ទាត់បានត្រឹមត្រូវបំផុត។ វិមាត្រនៃទូរស័ព្ទ realme មានទំហំ 164,4 គុណនឹង 75 គុណ 9,3 មិល្លីម៉ែត្រហើយវាមានទំងន់ 195 ក្រាម។
លក្ខណៈពិសេស​នៃ​ realme 5i ដែលចេញថ្មីនេះ​ គឺមិនសូវមានភាពខុសគ្នាខ្លាំងនឹងrealme​ 5 នោះទេ​ ។ ប៉ុន្តែអ្វីដែលប្លែកនោះគឺយើងអាចមានជម្រើសច្រើនជាមួយនឹងការឌីសាញថ្មីនិងMemoryនៃទូរស័ព្ទ។

ចាប់តាំងពីrealme បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមក realme បានចូលរួមសកម្មភាពជាច្រើនជាមួយយុវវ័យ។ដោយក្នុងកំឡុងខែមករានេះrealme បានប្រកាសសហការជាមួយsmart Axiata នៅក្នុងការប្រកួត PUBG ។ទន្ទឹមនឹងនេះ realme ក៏បានប្រកាសជាផ្លូវការថាលោកG-Devith និង លោក Lay Bunlengបានចូលជាសមាជិកនៃគ្រួសារ realme ផងដែរ។​ ហើយនៅក្នុងកម្មវិធីMEDIA TASTING លើកនេះ យើងក៏បានជួបជាមួយនឹង KOLល្បីៗជាច្រើនរូប រួមមាន លោក Ream Angkor លោក Heng Veasna Bong Beemedia និងតារាជាច្រើនរូបទៀត។មិនដឹងថាrealmeនឹងមានការសហការដ៏អស្ចារ្យអ្វីទៀតដែលនឹងធ្វើឡើងនៅពេលក្រោយនេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា ៕