រាជធានីភ្នំពេញ៖ ក្មេងស្រីតូចម្នាក់នេះ បានវង្វេងបាត់សាច់ញាតិ ត្រូវបានពលរដ្ឋប្រទះឃើញអង្គុយយំតាមដងផ្លូវតាមតែម្នាក់គួរឲ្យអាណិតជាពន់ពេក ក៏បាននាំមកឲ្យស្នាក់នៅបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ខណ្ឌចម្ការមន។
បើបងប្អូនណា បានបាត់កូនស្រីដែលមានដូចភិនភាគខាងលើនេះ សូមទៅទាក់ទងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីទទួលយកនាងត្រឡប់ទៅផ្ទះវីញ ៕