រាជធានីភ្នំពេញ៖ លោក Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា ប្រាសាទគុហនគរគឺជាតំណាងនៃបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប ។

តាមសំណេរលើហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងពេលចុះទៅខេត្តកំពង់ធំ លោកឯកអគ្គរដ្ឋទូត Murphy បានឈៀងចូលមើលប្រាសាទគុហនគរដ៏ស្រស់ស្អាត ដែលត្រូវបានកសាងតាំងពីមុនសម័យអង្គរ។

លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “វាគឺជាតំណាងនៃបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប”៕