ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ មានរឿងភ្ញាក់ផ្អើលមួយ បានកើតឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ូករបស់ថៃ ខណៈពេលដែលគណនីមួយ បានបង្ហោះវីដេអូឃ្លីប បុរសម្នាក់មានប្រពន្ធ២នាក់ ហើយរស់នៅជាមួយគ្នាក្នុងបន្ទប់តែមួយ។

នៅក្នុងវីដេអូឃ្លីបនោះ គេឃើញខាងបុរសជាប្តី បាននិយាយរៀបរាប់ពីបំណងប្រាថ្នារបស់ខ្លួន ប្រាប់ភរិយាទាំង២នាក់ថា ខ្លួនពិតជាចង់បានប្រពន្ធម្នាក់បន្ថែមទៀត ហើយបុរសនោះ បានហៅប្រពន្ធទាំង២ ឲ្យមកក្បែរគាត់ ហើយសួរម្តងម្នាក់ៗថា “អូនទាំង២គិតយ៉ាងណា ប្រសិនបើបងសុំមានប្រពន្ធម្នាក់ទៀតនោះ?”។

រំពេចនោះ ភរិយាម្នាក់បាននិយាយទៅកាន់គាត់ថា “គិតថាល្អ ឬអាចនៅជាមួយគ្នាបានមែនទេ? បើហ៊ានយកចុះ… ចង់ស្លាប់មែនទេ?”

ទោះជាយ៉ាងណា សំណើររបស់បុរសសំណាងម្នាក់នេះ ប្រហែលជាប្រពន្ធទាំង២មិនអនុញាតិឲ្យនោះឡើយ តែចំពោះបុរសៗដែលបានមើលឃើញវីដេអូនេះ បាននាំគ្នាខមិនថា យកបាន២នាក់សំណាងពេកហើយ ចង់បានអីទៀត….៕