+សម្ភារត្រូវមាន

–ម្សៅទឹកដោះគោកូនក្មេង

–ទឹកស្អាត

+វិធីធ្វើ

–នៅពេលដែលយើងដាំល្ពៅបានប្រមាណ១ខែវានឹងចាប់ផ្ដើមចេញផ្កា

–លាយម្សៅទឹកដោះគោ ២ស្លាបព្រាបាយជាមួយទឹក២០លីត្រ រួចកូរវាឲ្យរលាយសព្វ

–យកទឹកនេះបាញ់ទៅលើផ្កាល្ពៅជារៀងរាល់ព្រឹក ដើម្បីទាក់ទាញសត្វល្អិតដូចជាឃ្មុំជាដើម មកក្រេបផ្ការបស់វាដែលជួយក្នុងការបន្តពូជរបស់ផ្កាល្ពៅទាំងនោះ

+វិធីសាស្ត្រមួយទៀតគឺ

–យើងអាចយកកេសលំអងពីផ្កាឈ្មោល ទៅផ្ដិតឲ្យជាប់លើកេសផ្កាញី ដើម្បីជំនួយក្នុងការ បន្តពូជរបស់វា

–បើយើងមិនអនុវត្តវិធីជួយបង្កាត់បែបនេះ ផ្កាល្ពៅញីខ្លះនឹងរោយស្វិតងាប់ទៅវិញព្រោះគ្មាន ការបង្ករកំណើត