+សំភារត្រូវមាន

-ធុងជ័រខ្មៅ-កន្ត្រក-គ្រាប់សណ្តែកខៀវ

-សំបកបាវក្រណាត់កាត់ជារាងរង្វង់(កាត់ឲ្យប៉ុនរង្វង់កន្ត្រក់)

-សំណាញ់ដែក ឬជ័រកាត់ជារាងរង្វង់(ទំហំឲ្យតូចជាងសំបកបាវ)

+វិធីធ្វើ

-យកគ្រាប់សណ្តែកដាក់ត្រាំទឹកក្តៅឧណ្ឌ ៗ ៦-៨ម៉ោងដើម្បីឲ្យវាឆាប់ដុះចេញពន្លក

-យកសំណាញ់ដែកដាក់ពីលើសំបកបាវក្រណាត់ រួចស្រង់គ្រាប់សណ្តែកមកដាក់ពីលើ រួចហើយប្រោះទឹកពីលើឲ្យសើមបន្តិច

-ធ្វើបែបនេះដាក់លើគ្នាឲ្យបាន៤-៥ស្រទាប់

-លើកកន្ត្រកដាក់ចូលទៅក្នុងធុងខ្មៅ គ្របឲ្យជិតល្អទុករយៈពេល២ថ្ងៃ

-បន្ទាប់ពីទុក២ថ្ងៃ អ្នកអាចបើកគម្របលើកសណ្តែកបណ្តុះមកកាត់ឬសលក់បានហើយ