ការដាក់បញ្ចូលធាតុផ្សំរមៀត និងទឹកដោះគោចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺវាពិតជាល្អណាស់ចំពោះសុខភាពរាងកាយទាំងមូល ដែលអ្នកគួរស្វែងយល់ ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗ។ ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីវិធីធ្វើទឹកដោះគោរមៀត និងគុណប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះរាងកាយ និងសុខភាព៖

គ្រឿងផ្សំ៖ ទឹកដោះគោស្រស់ ១កែវ,ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ,ម្រេចម៉ត់ បន្តិច(ដាក់ ឬ មិនដាក់ក៏បាន),ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ និងប្រើប្រាស់៖ ដាក់ឆ្នាំងចាក់ទឹកដោះគោចូល ដាក់ម្សៅរមៀតចូល កូរឲ្យសព្វទុករម្ងាស់ប្រហែល ៣០វិនាទី។ ដាក់ម្រេចម៉ត់ចូល កូរឲ្យសព្វ រួចបិទភ្លើង។

-រួចចាក់ចូលកែវ បើមិនចង់ដោយកាក ចាក់ច្រោះវា រួចដាក់ទឹកឃ្មុំចូល កូរឲ្យសព្វ ដើម្បីបន្ថែមរសជាតិ រួចហូប។ ហូបពេលក្តៅឧណ្ហៗ ហូប ១កែវ ជារៀងរាល់ថ្ងៃ មុនពេលចូលគេង។

គុណប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាព៖ ជួយឲ្យគេងលក់ស្រួល,ជួយសម្រួលដល់បញ្ហាឈឺក្បាល,ជួយសម្អាតជាតិពុលចេញពីរាងកាយ,ជួយព្យាបាលជំងឺសន្លាក់ និងធ្វើឲ្យឆ្អឹងរឹងមាំ,ជួយបង្កើនប្រព័ន្ធភាពស៊ាំ,ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា,ជួយសម្រកទម្ងន់,ព្យាបាលជំងឺផ្តាសាយ និងក្អក,ព្យាបាលការឈឺចាប់ពេលមកឈាមរដូវ៕

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង ៕