ការ​ចិញ្ចឹម​កូន​ឱ្យ​ធំធាត់​ ​ហើយ​ក្លាយជា​ធនធាន​ដ៏​ល្អ​សម្រាប់​គ្រួសារ​ ​និង​ជា​ធនធាន​សង្គម​ដ៏​មាន​សក្កា​នុ​ពល​ទៅ​បាន​ ​គឺ​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​មិនគ្រាន់​តែ​ផ្តល់​ត្រឹម​ការ​ផ្គត់ផ្គង់​លើ​ចំណីអាហារ​ ​ការ​ស្លៀកពាក់​ ​ដំបូល​សម្រាប់​ជ្រក​ប៉ុណ្ណោះទេ​។​ ​ប៉ុន្តែ​ ​ឪពុក​ម្តាយ​គួរ​ចំណាយពេល​ឱ្យ​បាន​ច្រើន​នៅ​ក្បែរ​ពួកគេ​ ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​ដើម្បី​ជា​កម្លាំងចិត្ត​ ​និង​ផ្តល់​នូវ​ការណែនាំ​ ​ពន្យល់​បង្ហាញ​នូវ​ហេតុ​ផល​ផ្សេង​ៗ​ ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​ការ​មិន​យកចិត្ត​ទុកដាក់​ចំពោះ​ពួកគេ​ ​នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការ​វិវឌ្ឍ​ ​និង​ការសិក្សា​របស់​ពួកគេ​។​ ​ព្រោះ​បច្ចុប្បន្ន​ ​ឥទ្ធិពល​សង្គម​ខាងក្រៅ​ ​អាច​នឹង​ជះឥទ្ធិពល​ខ្លាំង​ ​ហើយ​អាច​អូសទាញ​ដឹកនាំ​ជីវិត​របស់​ពួកគេ​ទៅ​រក​ផ្លូវ​អវិជ្ជា​មាន​ ​ប្រសិនបើ​ឪពុក​ម្តាយ​ខ្វះ​ការ​យកចិត្ត​ទុក​ ​មើលថែ​ពួកគេ​។​

ដូចច្នេះក្រុមការងារយើង សូម​លើកយក​វិធី៧យ៉ាង​ ​ដើម្បី​ជា​ការ​រួមចំណែក​ចំពោះ​ការ​ព្រួយបារម្ភ​របស់​ឪពុក​ម្តាយ​ ​និង​អាណាព្យាបាល​មួយចំនួន​ជុំវិញ​បញ្ហា​នេះ​ ​ដូច​ខាងក្រោម​៖​

​១​.​ចាប់ផ្ដើម​ពី​សកម្មភាព​របស់​អ្នក​ ​(​Practice​ ​what​ ​you​ ​preach​)​​លោក​ ​ប៉ា​ឡា​ឌី​ណូ​ ​(​Palladino​)​ ​បាន​និយាយ​ថា​ ​«​ក្មេង​ៗ​ធ្វើអ្វី​ដូចដែល​យើង​ធ្វើ​ ​មិនមែន​ដូច​អ្វី​ដែល​យើង​និយាយ​នោះ​ទេ​»​។​ ​អាច​និយាយ​ក្នុង​ន័យ​ម្យ៉ាងទៀត​ថា​ ​មនុស្សចាស់​ ​ឬ​ខ្លួន​យើង​ដែល​ជា​ឪពុក​ម្តាយ​ ​និង​ជា​អាណាព្យាបាល​របស់​ក្មេង​ ​គឺជា​គំរូ​របស់​ពួកគេ​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើ​នូវ​ទង្វើ​អ្វីមួយ​ចេញទៅ​ ​ពួកគេ​នឹង​ចងចាំ​ ​ហើយ​ធ្វើតាម​ភ្លាម​។​ ​ដូច្នេះ​ ​ចំណុច​នេះ​ ​ឪពុក​ម្តាយ​ ​គួរ​មានការ​ប្រុងប្រយ័ត្ន​ ​ជៀសវាង​ការ​ផ្តល់​គំរូ​មិនល្អ​ដល់​ក្មេង​។​

​២​.​ផ្តល់​ការ​យកចិត្ត​ទុកដាក់​ជាពិសេស​ ​(​Reward​ ​attention​)​
​នៅពេល​កូនលោក​អ្នក​ ​រំខាន​ដល់​ការ​ធ្វើការងារ​របស់​លោកអ្នក​ ​វា​ជា​រឿង​ធម្មតា​ទេ​ ​ដែល​លោកអ្នក​ត្រូវ​ទុក​ការងារ​មួយ​ឡែក​សិន​ ​ហើយ​បង្វែរ​ការ​យកចិត្ត​ទុកដាក់​របស់​អ្នក​ទៅកាន់​ពួកគេ​វិញ​។​ ​ការ​ធ្វើបែប​នេះ​ ​នឹង​ធ្វើ​ឱ្យ​កូន​ៗ​ទទួលអារម្មណ៍​ថា​ ​ពួកគេ​ជា​មនុស្ស​សំខាន់​ ​ដែល​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​។​

​ម្យ៉ាងទៀត​ ​ប្រសិន​បើ​កូន​ៗ​លោកអ្នក​កំពុង​ផ្តោត​អារម្មណ៍​ ​យកចិត្ត​ទុកដាក់​ធ្វើការងារ​សាលា​ជាដើម​ ​លោកអ្នក​ត្រូវ​និយាយ​សរសើរ​ពួកគេ​ ​ក្នុង​ន័យ​ថា​ ​លោកអ្នក​ទទួលស្គាល់​ ​និង​ពេញចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​។​​៣​.​បង្ហាញ​ហេតុផល​ដែល​ពួកគេ​ចេះ​តែ​ពន្យា​ពេល​ ​(​Give​ ​them​ ​the​ ​details​ ​about​ ​dragging​ ​their​ ​feet​)​
​ផ្អែកលើ​ចំណុច​នេះ​ ​ក្មេង​ៗ​ភាគច្រើន​តែងតែមាន​ភាព​បង្អែរបង្អង់​ក្នុង​ការ​ធ្វើអ្វី​មួយ​ ​រឺ​ក៏​ពន្យា​ពេល​ធ្វើ​ឱ្យ​មាន​ភាពយឺត​យ៉ាវ​។​ ​ដូច្នេះ​ ​លោកអ្នក​ត្រូវ​បង្រៀន​ពួកគេ​ ​ពី​ផលវិបាក​ក្នុង​រឿង​ទាំងអស់​នេះ​។​ ​ម្យ៉ាងវិញទៀត​ ​លោកអ្នក​ត្រូវ​រក​ចំណុច​ឫសគល់​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ចេះតែ​រក​លេ​សព​ន្យា​ពេល​ ​ជាដើម​។​ ​

​៤​.​បង្រៀន​ពួកគេ​ឱ្យ​ចេះ​រៀបចំ​ ​និង​កំណត់​គោលដៅ​ជីវិត​ ​(​Teach​ ​them​ ​how​ ​to​ ​get​ ​organized​)​
​ចំណុច​នេះ​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការ​បង្រៀន​កូន​ៗ​របស់​លោកអ្នក​ ​ឱ្យ​ពួកគេ​យល់​ ​និង​ចេះ​រៀបចំ​ ​ហើយ​ចេះ​កំណត់​គោលដៅ​ជីវិត​។​ ​ការ​ចាប់ផ្តើម​បង្រៀន​ពួកគេ​តាំងពី​តូច​ទៅ​ ​ជួយ​ឱ្យ​កូន​ៗ​លោកអ្នកធំ​ឡើង​ ​ពួកគេ​ចេះ​ប្រើ​ជីវិត​បាន​ត្រឹមត្រូវ​ ​មាន​ទឹកចិត្ត​ល្អ​ ​មាន​គោលជំហរ​ច្បាស់លាស់​ ​និង​មាន​ម្ចាស់ការ​លើ​ខ្លួនឯង​។​

​៥​.​ជួយ​ពួកគេ​ឱ្យ​មានជីវិត​រស់នៅ​ដ៏​ល្អ​ ​(​Help​ ​them​ ​lead​ ​a​ ​healthy​ ​lifestyle​)​​ការ​ជួ​យកូនៗ​ ​មាន​របៀបរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ ​គឺជា​អ្វី​ដែល​មានតម្លៃ​បំផុត​ ​ដែល​ឪពុក​ម្តាយ​គ្រប់រូប​គួរ​ធ្វើ​។​ ​ការ​បណ្តោយ​ឱ្យ​កូន​ស្ថិតនៅ​ក្នុង​សភាព​ថប់អារម្មណ៍​ ​ស្ត្​រេស​ ​កង្វះ​ចំណីអាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ ​និង​ការ​គេង​មិនបាន​ស្កប់ស្កល់​ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​នៅក្នុង​ការ​ផ្ចង់ស្មារតី​ក្នុង​ការ​ធ្វើអ្វី​មួយ​ ​ហើយ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​ថែមទៀត​ផង​។​

​លោក​ ​ប៉ា​ឡា​ឌី​ណូ​(​Palladino​)​ ​មានប្រសាសន៍​ថា​ ​ដើម្បី​ឱ្យ​ពួកគេ​មានការ​យកចិត្ត​ទុកដាក់​ ​និង​ផ្ចង់​អារម្មណ៍​បាន​ល្អ​ ​ត្រូវ​ឱ្យ​កុមារ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​ ​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​ឱ្យ​បាន​ច្រើន​ ​និង​គ្រប់គ្រាន់​ ​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​និង​នាំ​ពួកគេ​ធ្វើលំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​។​

​៦​.​កុំ​ផ្តល់​ឱ្យ​ពួកគេ​នូវ​អ្វី​ដែល​មិនល្អ​ច្រើនពេក​ ​(​Establish​ ​limits​)​
​នា​ពេល​បច្ចុប្បន្ន​ ​នៅក្នុង​ហេតុផល​ដើម្បី​ឱ្យ​កូន​ឈប់​យំ​ ​ឬនៅ​ស្ងៀម​កុំ​រំខាន​ដល់​កិច្ចការ​ងារ​របស់​ខ្លួន​ ​មាន​ឪពុក​ម្តាយ​ជាច្រើន​ ​ហាក់​លើកទឹកចិត្ត​ឱ្យ​កូន​តូច​ៗ​របស់​ខ្លួន​ញៀន​ញ៉ាម​ ​នៅក្នុង​ការប្រើ​ប្រាស់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ ​មាន​ដូចជា​ ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ ​ឧបករណ៍​លេង​ហ្គេម​ ​ការ​មើល​វីដ​អូ​ក្នុង​យូ​ធូប​ ​ជាដើម​។​ ​

​ការបង្កើត​ទម្លាប់​បែបនេះ​ ​អាច​ផ្តល់​ផល​អវិជ្ជមាន​ច្រើនជាង​វិជ្ជមាន​។​ ​ប្រការ​នេះ​ ​អាណាព្យាបាល​គួរតែ​តាមដាន​ ​និង​ស្វែងយល់​ឱ្យ​បាន​ស៊ីជម្រៅ​ចំពោះ​ផល​ប៉ះពាល់​ ​ហើយ​គួរតែ​កម្រិត​នៅក្នុង​ការ​លេង​ ​ឬ​ប្រើប្រាស់​ឧបករណ៍​ទាំងអស់​នោះ​។​​៧​.​មាន​ជំនឿ​ចិត្ត​ទៅលើ​ពួកគេ​ ​(​Believe​ ​in​ ​them​)​
​ការ​ផ្តល់​ជំនឿ​ចិត្ត​ទៅ​លើ​កូន​ៗ​ ​គឺជា​រឿង​មួយ​ដ៏​សំខាន់​ ​ដើម្បី​បង្ហាញ​ពួកគេ​ថា​ ​លោកអ្នក​ស្រឡាញ់​ ​និង​ការ​គាំទ្រ​ពួកគេ​។​ ​ការ​ធ្វើបែប​នេះ​ដោយ​ផ្ទាល់​ ​ដោយប្រយោល​ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​បាន​នូវ​សេចក្ដី​ស្រឡាញ់​ ​និង​ធ្វើ​ឱ្យ​ពួកគេ​មានទំនុក​ចិត្ត​ ​និង​ជឿជាក់​កាន់តែ​ខ្លាំង​ចំពោះ​អ្វី​ដែល​ពួ​កេ​គ​ធ្វើ​។​

​ជាស​រុ​បម​ក​វិញ​​ប្រសិនបើ​សង្កេតឃើញ​ថា​ ​កូន​ៗ​របស់​លោកអ្នក​មានការ​លំបាក​នៅក្នុង​ការ​ផ្តោត​អារម្មណ៍​ ​ហើយ​មានស្មារតី​មិន​នឹងន​ ​នៅក្នុង​ការ​ធ្វើអ្វី​មួយ​ ​លោកអ្នក​ដែល​ជា​អាណាព្យាបាល​គួរតែ​ពិចារណា​ទៅលើ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​ ​ហើយ​ចំណុច​សំខាន់​មួយទៀត​នោះ​ ​គឺ​តាមដាន​នៅក្នុង​ការ​ទំនាក់ទំនង​រវាង​កូនលោក​អ្នក​ ​និង​មិត្ត​ភ័ក្ត​របស់​ពួកគេ​។​

​ព្រោះថា​ ​នៅក្នុង​សង្គម​ដ៏​ទំនើប​នា​ពេល​បច្ចុប្បន្ន​ ​ក្មេង​ៗ​ងាយ​ប្រឈម​ទៅ​នឹង​ការ​អូសទាញ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ ​ហើយ​ខ្លួន​ពួកគេ​ផ្ទាល់​ក៏​មាន​តម្រូវ​កា​រថ្មីៗ​ច្រើន​ផង​ដែរ​ ​ដូចជា​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​និង​ការ​ស្លៀកពាក់​ជាដើម​៕​
ប្រភព៖ konkmeng