រាជធានីភ្នំពេញ ៖ ក្រោយពីបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនធ្វើការផ្សព្វផ្សាយថា នៅខេត្តកោះកុង មានអ្នកឆ្លងជំងឺវីរុសកូរ៉ូណា ២នាក់ បានធ្វើឲ្យមហាជនមានការជ្រួលច្របល់កាន់តែខ្លាំង តែយ៉ាងណា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានបដិសេធភ្លាមៗថា ព័ត៌មាននោះ មិនមែនជាការពិតនោះទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា «ពូបានបញ្ជាក់ទៅខេត្តកោះកុងហើយ ពុំមានករណីជនជាតិចិន២នាក់ ឆ្លងជំងឺរលោកសួតកូរ៉ូណា នៅខេត្តកោះកុងនោះទេ សូមបដិសេធព័ត៌មានទាំងនោះ»។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជាយើង មានអ្នកជំងឺរលាកសួតថ្មី ដែលបង្កឡើងវីរុសកូរ៉ូណា តែ១នាក់ នៅខេត្តព្រះសីហនុ គឺជាជនជាតិចិន ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ហៅមន្ទីរពេទ្យចំការចេក ៕