រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃសែនចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់១២នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់១៤នាក់។

គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យមនុស្ស ស្លាប់និងរបួស២៩នាក់នៅថ្ងៃទី២៤ មករា គឺបណ្ដាលពីកត្តារួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង និងបត់គ្រោះថ្នាក់៕