ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនពាក់ព័ន្ធ៤នាក់ នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០២០ នៅចំណុចក្រុម៨ ភូមិ ០៣ សង្កាត់ ០៤ ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ស្រ៊ុន សុថៃលីន ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ បច្ចុប្បន្នស្នាក់នៅ ភូមិ០៣សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ទី២ ឈ្មោះ សុត រចនា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ក្រុងភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ភូមិ ០៣ សង្កាត់ ០៤ ក្រុងព្រះសីហនុ , ទី៣ ឈ្មោះ នី នាងតូច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ខារ៉ាអូខេ ស្រុកកំណើត ភូមិ បឹងរាំង ឃុំ ភ្នំតូច ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅ ភូមិ០៣ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងទី៤ ឈ្មោះ ណាន ខៃ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកសណ្ឋាគារ ស្រុកកំណើត ប្រទេសចិន បច្ចុប្បន្នស្នាក់នៅ ភូមិ ០៣ សង្កាត់ ០៤ ក្រុងព្រះសីហនុ ។


សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: ម្សៅសរថ្លាចំនួន០២ទម្ងន់ ២,៣០ ក្រាម, ថ្នាំខេចំនួន០២កញ្ចប់ទម្ងន់១,៦៦ ក្រាម, ថ្នាំពណ៌បៃតងចំនួន៦ទម្ងន់ ២,៨២ ក្រាម,កញ្ឆាមូរជាបារីចំនួន០៤ដើម, ដែកកេះចំនួន០៥ និងទូរស័ព្ទចំនួន០១គ្រឿង ។ជនសង្ស័យទាំង៤នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី ៕