ភ្នំពេញ៖ ប្រាកដណាស់បងប្អូនពិតជាបានជ្រាបហើយករណីយុវតីម្នាក់ត្រូវបានកង្ហារនៅក្នុងថ្នាក់រៀនមួយ ស្ថិតនៅវិទ្យាស្ថានភាសាបរទេស IFL ដែលបណ្ដាលឲ្យនាងរងរបួសត្រង់ខ្ទង់ច្រមុះ កន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និងខូចខាតកុំព្យូរទ័រយួរដៃមួយគ្រឿង។

ដោយឡែកប្រហែលជា១០ថ្ងៃ ហើយគិតចាប់តាំងពីថ្ងៃកើតហេតុទី១៤ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ ខែមករា ឆ្នាំ២០២០។ ខាងសាលាពុំទាន់មានចំណាត់ការលើសំណងឲ្យសមស្របដល់យុវតីជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។

រំលងទៅប៉ុន្មាននាទីមុននេះ យុវតីដែលជាជនរងគ្រោះបានសរសេររៀបរាប់នៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនថា៖១០ថ្ងៃមកហើយចាប់តាំងពីថ្ងៃកើតហេតុ ១៤ មករា ២០២០ រហូតមកដល់ថ្ងៃនេះ ២៤ មករា ២០២០។ ខាងសាលាពុំមានចំណាត់ការលើសំណងឲ្យសមស្របដល់នាងខ្ញុំជាជនរងគ្រោះដោយសារការធ្លាក់កង្ហារដែលមានសភាពចាស់របស់សាលានោះទេ។
ដោយតែងតែមានទំនុកចិត្តលើ IFL ទើបចង់ដោះស្រាយតាមសន្តិវិធី សម្របសម្រួលមិនចង់មានរឿងវែងឆ្ងាយនាំតែខាតពេលវាលានៃភាគីសងខាង និងខូចឈ្មោះវិទ្យាស្ថានដែលតែងតែល្បីឈ្មោះ ប៉ុន្តែចម្លើយដែលទទួលកន្លងមកគឺបានត្រឹមតែពាក្យ “សូមទោស” និង ” ករណីនេះពុំមែនជាការធ្វេសប្រហែស និងមិនអើពើរបស់អង្គភាពឡើយ”។

https://1.bp.blogspot.com/-k2_DS6U5YbM/Xir0GQXsZhI/AAAAAAAALRg/vIpoSKOztk0gexrEU2HU7IwZsvs4ZpQdwCLcBGAsYHQ/s1600/%25E1%259E%2590%25E1%259E%258A%25E1%259E%259F%25E1%259E%2590%25E1%259E%259F%25E1%259E%258A.JPG គួរបញ្ចាក់ផងដែរថា ៖
– មុខរបួសលើផ្ទៃមុនជ្រៅត្រូវដេរដល់ទៅ ៥ថ្នេរ ដែលមុខ ជាបន្សល់ស្លាកស្នាម។
– បន្ទាប់ពី scan រួច ឆ្អឹងខ្ទង់ច្រមុះវៀច។
– បន្ទាប់ពីពិនិត្យនៅពេទ្យភ្នែក ឃើញថាបាតភ្នែកហើប មានឈាមដក់ ដែលបណ្តាលឲ្យគំហើញភ្នែកមានសភាពមិនប្រក្រតី។

•តើនឹងត្រូវអូសបន្លាយដល់ពេលណាទៀត ទើប
មានដំណោះស្រាយយ៉ាងសមរម្យដល់អ្នករងគ្រោះ?
•តើអ្នកទាំងអស់យល់យ៉ាងណាចំពោះចម្លើយថា ករណីនេះពុំមែនជាការធ្វេសប្រហែស ?

ទាក់ទងនឹងករណីនេះដែរខាងសារព័ត៌មាន “KBN”​ យើងនៅមិនទាន់ដឹងថាមានស្ថានភាពប្រែប្រួលយ៉ាងណាទេ បើសិនជាមានអ្វីថ្មីខាងពួកយើង នឹងធ្វើការផ្សាយជូននៅពេលក្រោយ ៕