ខេត្តកណ្តាល ៖ ផ្ទះពលរដ្ឋចំនួន២ខ្នង នៅក្នុងភូមិកំចាត់ព្រាយឃុំភ្នំបាទ ស្រុកពញាឮ ត្រូវបានអគ្គិភ័យឆេះបំផ្លាញអស់គ្មានសល់ កាលពីវេលាម៉ោង១១ និង៤៨នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
ផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញនេះ មានទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ សង់ពីឈើដំបូងប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង មានម្ចាស់ឈ្មោះឈិន សាវី ភេទស្រី អាយុ៣៦ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកផ្ទះមួយខ្នងទៀត មានទំហំ៦ម៉ែត្រ គុណនឹង១២ម៉ែត្រ សង់ពីឈើខាងលើ ថ្មខាងក្រោមដំបូងប្រក់សង្កសី ឆេះអស់ទាំងស្រុង ជារបស់ឈ្មោះឃុន សាវ៉ុន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបញ្ជាក់ថា ករណីអគ្គិភ័យនេះ ឆេះផ្ទះអស់ចំនួន២ខ្នងទាំងស្រុង ,ម៉ូតូចំនួន២គ្រឿង និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន ហើយសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង
ក្នុងនោះ មានរថយន្តអធិការដ្ឋាននគរបាលស្រុកពញាឮ១គ្រឿង និងរថយន្តរោងចក្រព្រៃឡដ៍០១គ្រឿង ទើបអាចគ្រប់គ្រងស្ថានភាពបាន៕