ខេត្តកំពត៖ បុរសម្នាក់ជិះម៉ូតូធ្លាក់ពីលើស្ពានក្នុងប្រឡាយទឹក ហើយត្រូវម៉ូតូសង្កត់ពីលើ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់តែម្នាក់ឯង គ្មាននរណាដឹង កាលពីវេលាកាលវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ នៅតាមបណ្តោយផ្លូវលំមួយខ្សែស្ថិតក្នុងភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ។

ជនរងគ្រោះឈ្មោះកែវ ធី អាយុ៤១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះតែម្នាក់ឯង ។ លុះមកដល់លើស្ពាន ក៍ដួល ហើយធ្លាក់ទាំងម៉ូតូ និងជនរងគ្រោះទៅក្នុងប្រឡាយទឹក បណ្ដាលម៉ូតូសង្កត់ពីលើ និងឈ្លក់ទឹកស្លាប់តែម្នាក់ឯង គ្មាននរណាដឹង ៕