ម៉ូតូZoomerX និងលុយជាង១ម៉ឺនដុល្លារទៀត ត្រូវបានប្រគល់ជូនអ្នកមានសំណាងថ្មីៗ នៅទីតាំងរាជធានីភ្នំពេញ។

ឆេមពានយិនស៊ិនបន្តចែករង្វាន់ម៉ូតូZoomerXសេរីថ្មីនិងលុយសុទ្ធជាង១ម៉ឺនដុល្លារ ចំថ្ងៃសែនចូលឆ្នាំចិនកក្រើករាជធានីភ្នំពេញ។ នៅថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំង ឆេមពានយិនស៊ិន បន្តប្រគល់រង្វាន់ម៉ូតូZoomerXស៊េរីថ្មី១គ្រឿង លុយសុទ្ធ១០០០ដុល្លារ សរុបជាង១ម៉ឺន ដុល្លារ និងភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិនចំនួន50កេស ដល់អ្នកឈ្នះរង្វាន់ 13នាក់ នៅទីតាំងសួនឧស្សាហកម្មវឌ្ឍនៈ ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ។

អ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូZoomerX ពេលនេះមានឈ្មោះ កែ រិទ្ធី ភេទប្រុស អាយុ៤៣ឆ្នាំ មកពីខេត្តកំពត។ ជាអ្នកប្រកបរបររត់រឺម៉ក ពីកំពតមកផ្សារត្រាំកក់ ខេត្តតាកែវ បងរិទ្ធីតែងតែទិញឆេមពានយិនស៊ិនហូបរាល់ថ្ងៃដើម្បីប៉ូវកម្លាំងនិងបំបាត់ស្រេកទឹក គាត់ធ្លាប់តែត្រូវរង្វាន់១ដុល្លារ ១កំប៉ុង ស្រាប់តែលើកនេះគាស់ភ្លាមឃើញរូបម៉ូតូតែម្តង ពេលនោះគាត់ក៏ស្រែកហ៊ោឡើងសប្បាយចិត្ត ជាខ្លាំង ព្រោះបានម៉ូតូថ្មីសម្រាប់កូនជិះទៅរៀននឹងគេ។

ចំណែកអ្នកញ៉ាំភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ ដែលមានសំណាងឈ្នះរង្វាន់ ជាលុយ១០០០ដុល្លារៗ នៅថ្ងៃនេះមានចំនួន១២នាក់ គឺ៖ ១.ឈ្មោះ ស៊ ជុយ ត្រូវរង្វាន់នៅផ្សារនាគមាស ២.ឈ្មោះ គុណ ប៊ុនធឿន ត្រូវរង្វាន់នៅស្ទឹងមានជ័យ ៣.ឈ្មោះ ម៉ាន ស្រីមុំ ត្រូវរង្វាន់នៅភ្នំពេញ ៤.ឈ្មោះ ជិន ប៊ុនរ័ត្ន ត្រូវរង្វាន់នៅខណ្ឌ៧មករា ៥.ឈ្មោះ សេង រឹម ត្រូវរង្វាន់នៅខណ្ឌពោធិ៍សែនជ័យ ៦.ឈ្មោះ សេង ប៊ុនធឿន ត្រូវរង្វាន់នៅខណ្ឌដង្កោ ៧.ឈ្មោះ ចាន់ ហឿន ត្រូវរង្វាន់ខណ្ឌឫស្សីកែវ ៨.ឈ្មោះ ហេង រដ្ឋា ត្រូវរង្វាន់នៅខណ្ឌមានជ័យ ៩.ឈ្មោះ ប្រាក់ សូណែម ត្រូវរង្វាន់នៅខណ្ឌឫស្សីកែវ ១០.ឈ្មោះ យ៉េន ចាន់ណារី ត្រូវរង្វាន់នៅខណ្ឌឫស្សីកែវ ១១.ឈ្មោះ អ៊ុំ ផេង ត្រូវរង្វាន់នៅខណ្ឌដង្កោ ១២.ឈ្មោះ យឹម ស៊ីថា ត្រូវរង្វាន់នៅខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំពោះអ្នកលក់ឆេមពានយិនស៊ិនឱ្យអ្នកត្រូវរង្វាន់ម៉ូតូគឺ ប្អូនប្រុស ណុប សុខងី ក៏ទទួលបានកាដូរលើកទឹក ចិត្តនូវភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិនចំនួន៥០កេសផងដែរ។

លោក ស្តើង រចនា ជាអ្នកតំណាងក្រុមហ៊ុន បានថ្លែងអបអរដល់អតិថិជនដែលឈ្នះរង្វាន់ទាំងអស់គ្នា និង បញ្ជាក់ថាភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិននិងឆេមពានអាយស៍ បន្តចែករង្វាន់ម៉ូតូZoomerX និងលុយ ១ពាន់ដុល្លាៗកាន់តែច្រើនរៀងរាល់ថ្ងៃ អ្នកមានសំណាងថ្ងៃនេះក៏អាចមានសំណាងធំបន្តបន្ទាប់ទៀតដែរ។