ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកឈ្មោះ នី តា អះអាងថា ជាប្រពន្ធដើមរៀបការពេញច្បាប់ ដែលបានបង្ហោះរូបថតចំនួន៤សន្លឹក កាលពី៣៥នាទីមុន ភ្ជាប់ជាមួយនឹងសំណេរថា «ប្ដីខ្ញុំឈ្មោះគីម សុខា គាត់ធ្វើការប៉ូលីសនៅស្នងការស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

ខ្ញុំរៀបការ20ឆ្នាំ​ មកហើយមានកូនស្រីដល់ពីរនាក់ ឥឡូវនេះ គាត់អស់ចិត្តនឹងខ្ញុំ ទៅទាក់ទងស្រីផ្សេង សូម្បីតែប្រាក់ខែរាជការ ក៏គាត់មិនដែលផ្ដល់លុយឲ្យខ្ញុំចិញ្ចឹមជីវិតខ្លួនឯងទេ បើគាត់អស់ចិត្តនឹងខ្ញុំ ខ្ញុំសុខចិត្តប្រគោល់l ប្ដីអោយទៅស្រីម្នាក់ដែលគាត់ចង់រស់នៅជាមួយគ្នា បើសិនមនុស្សស្រីនោះ បានដឹងឮដំណឹងខ្ញុំសូមនាងមកជួបខ្ញុំនៅផ្ទះខ្ញុំ ខ្ញុំនឹងប្រគល់ប្ដីឲ្យទៅនាងរស់នៅជាមួយគ្នាមានសេចក្តីសុខចុះ កុំឱ្យមានរឿង ដូចជាខ្ញុំ ដែលប្ដីក្បត់ចិត្តខ្ញុំទៅមានស្រីថ្មី សូមជូនពរឱ្យនាងមានសេចក្តីសុខទៅ សុំទំនាក់ទំនង លេខទូរសព្ទនៅខាងមុខ 068 809 548 » ។

ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ « KBN» មិនអាចទាក់ទងសុំការបកស្រាយពីលោកគីម សុខា ជាសាមីខ្លួនបានទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕