រាជធានីភ្នំពេញ៖ ផ្ទះរបស់មន្ត្រីយោធាមួយកន្លែង ស្ថិតនៅក្នុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យបាន ឆ្លងរន្តអគ្គិសនីអំពូលកុងម៉ា បង្ករជាអគ្គិភ័យឆាប កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ។
មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង១៥ម៉ែត្រ មានម្ចាស់ផ្ទះឈ្មោះ មាស វង្សសា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មន្ត្រីយោធា ។

ហេតុការណ៍នេះ ខូចខាតបន្ទប់ទំហំ៤ម៉ែត្រគុណនឹង៥ម៉ែត្រ ម៉ូតូម៉ាកធូដេចំនួន០១គ្រឿងឆេះអស់ប្រហែល៣០% ,ម៉ូតូម៉ាកម៉ូរ (Moov) ចំនួន០១គ្រឿងស្លាកលេខ ១DG ៥៥៣៦ ឆេះអស់ប្រហែល៥០%, ទូរទស្សន៍ចំនួន ០១គ្រឿង ទូរសម្លៀកបំពាក់ចំនួន ០១ទូ នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ប្រត្តិបត្តិការនេះប្រើប្រាស់រថយន្តការិ.អគ្គិភ័យចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ ឡានស្មើនឹង ០៤ម៉ែត្រគូប រហូតគ្រប់ស្ថានភាពបានទាំងស្រុងនៅម៉ោង០៨ និង៤០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕