រាជធានីភ្នំពេញ ៖ បុរសរងគ្រោះដែលត្រូវឃាតករសម្លាប់ រួចដុតសពចោលរោលខ្លោចឡើងរួចក្រញង់ៗ ត្រូវបានពលរដ្ឋប្រទះឃើញសព កាលពីព្រឹកម្សិលមិញ នៅចំណុចភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ពេលនេះ សមត្ថកិច្ចធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណបានហើយ គឺជាមន្ត្រីយោធា។

សពជនរងគ្រោះឈ្មោះ ពៅ សុខឃឿន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាជើងគោកស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨ និង០៨នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល ពលរដ្ឋបានប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវឃាតករចិត្តកំណាចដៃឆៅសម្លាប់ រួចដុតសពឡើងរោលខ្លោចឡើងរួញក្រញង់ៗ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍។


ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យសពជនរងគ្រោះ ។ តាមការពិនិត្យរបស់ នគរបាលជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយភ្លើងឆេះ៕