រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យមនុស្សស្លាប់៧ (ស្រី៣នាក់ ) និងបង្កឲ្យមាន របួសធ្ងន់១២នាក់ (ស្រី៣) – ស្រាល៦នាក់ (ស្រី១នាក់) ។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន២៥ នាក់នៅ ថ្ងៃទី២៣ ខែមករា គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិចចំនួន១៥លើក ៕