រាជធានីភ្នំពេញ ៖ ជំងឺផ្លូវដង្ហើមថ្មី ឈ្មោះវីរុសកូរ៉ូណាថ្មី (coronavirus) ជាជំងឺដ៏កាចសាហាវមួយ ដែលបានផ្ទុះឡើងជាលើកដំបូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន ហើយវាឆ្លងទៅ ប្រជាជនកោះតៃវ៉ាន់, ថៃ, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, សិង្ហបុរី, វៀតណាម។
វីរុសនេះ បានសម្លាប់មនុស្ស២៥នាក់ និងឆ្លងដល់មនុស្ស៨៣០នាក់។ តួលេខនេះ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ។
តើជំងឺផ្លូវដង្ហើមថ្មីនេះ វាឆ្លងតាមរយៈអ្វី , អ្នកឆ្លងជំងឺនេះ មានអាការយ៉ាងដូចម្តេច , ហើយយើងត្រូវបង្ការការពារខ្លួនយ៉ាងដូចម្តេច ដើម្បី មិនឲ្យឆ្លងជំងឺនេះ ។
សូមប្រិយមិត្តអាន និងស្វែងយល់ជំងឺផ្លូវដង្ហើមនេះ ដូចខាងក្រោមទាំងអស់គ្នា៖