បរទេស៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹថា វីរុសផ្លូវដង្ហើមថ្មី (Coronavirus) បានសម្លាប់មនុស្ស២៥នាក់ និងឆ្លងដល់មនុស្ស៨៣០នាក់។ តួលេខនេះ យោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ថា វិរុសផ្លូវដង្ហើមថ្មីនេះបានរីករាលដាលដល់ប្រទេសចំនួន៨រួមមាន៖ ចិន, កោះតៃវ៉ាន់, ថៃ, ជប៉ុន, កូរ៉េខាងត្បូង, សហរដ្ឋអាមេរិក, សិង្ហបុរី, វៀតណាម។

ជំងឺផ្លូវដង្ហើម ឈ្មោះវីរុសកូរ៉ូណាថ្មី (coronavirus) បាន ផ្ទុះឡើងជាលើកដំបូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន៕