បរទេស៖ Kato Sari គឺជាតារាបង្ហាញម៉ូតជនជាតិជប៉ុនអាយុ ២៩ ឆ្នាំដែលត្រូវបានគេស្គាល់ថានាងជាមនុស្សចូលចិត្តរបៀបរបបក្នុងការរស់នៅឡូយឆាយប្រណិតជាទីបំផុត និងស្រឡាញ់ចូលចិត្តប្រភេទឥវ៉ាន់ម៉ាកល្បីៗលំដាប់ខ្ពស់។

កាលពីថ្ងៃទី១០ ខែមករាឆ្នាំ ២០២០ នាងកាតូ បានបង្ហោះវីដេអូនៅលើយូធូបប្រកាសថានាងបានចែកផ្លូវគ្នាពីស្វាមីអាយុ ៣៦ ឆ្នាំត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនាងបានរៀបការជាមួយលោកកាលពីខែកញ្ញា ឆ្នាំ២០១៩ ។ នៅក្នុងវីដេអូនាង​ Kato បានបញ្ជាក់ថាពួកគេបានទាក់ទងគ្នាតាំងពីខែឧសភា ឆ្នាំ២០១៩ មកម្ល៉េះហើយនាងបានស្នើសុំលែងលះគ្នាដោយសារតែស្វាមីរបស់នាងមិនអាចមានលទ្ធភាពផ្គត់ផ្គង់ទម្លាប់ចំណាយខ្ជះខ្ជាយរបស់នាងបន្ទាប់ពីរៀបការ។

https://1.bp.blogspot.com/-9_mEC8jugR0/XilirJJCWcI/AAAAAAAALH0/XTqMTz875aQWYRqN0ivVaBHERJ943S_agCLcBGAsYHQ/s1600/%25E1%259E%259F%25E1%259E%2584%25E1%259E%259F%25E1%259F%2581%25E1%259E%259A.JPG Kato បានបញ្ជាក់ថានាងបានចំណាយប្រាក់ជាង ១ពាន់លានយ៉េន (១២,២លានដុល្លារអាមេរិច) នៃប្រាក់អតីតស្វាមីរបស់នាងក្នុងរយៈពេលតែ ៣ខែ គិតចាប់ពីពេលដែលពួកគេបានចាប់ផ្តើមមានទំនាក់ទំនងស្នេហា។ បន្ទាប់ពីរៀបការរួចអតីតស្វាមីរបស់នាង បានស្នើសុំឱ្យនាងបញ្ឈប់ការចំណាយដ៏ខ្ជះខ្ជាយរបស់នាងព្រោះថាក្រុមហ៊ុនរបស់គាត់កំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

ប៉ុន្តែ Kato នាងបែរជាមានការខឹងសម្បារចំពោះសំណើអតីតស្វាមីបែបនេះ ពីព្រោះតែនាងដឹងថាខ្លួនមិនអាចបន្តទម្លាប់ចំណាយរបស់នាងបានឡើយ ហើយបាននិយាយថានាងលែងមានចំណាប់អារម្មណ៍លើប្តីរបស់នាងទៀតបន្ទាប់ពីគាត់គ្មានលុយ។ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងប្រដូចប្តីរបស់នាងទៅ នឹងការក្លែងបន្លំដោយបញ្ជាក់ថាគាត់បានបោកប្រាស់នាងឱ្យចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍។ នៅក្នុងបទសម្ភាសន៍តាមវីដេអូមួយ Kato បានសារភាពថានាងបានរៀបការជាមួយប្តីរបស់នាងក៏ព្រោះតែប្រាក់តែប៉ុណ្ណោះ។

ក្នុងករណីនេះដែរនាងត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះការសម្រេចចិត្តធ្វើបែបនេះ ហើយពួកគេបាននិយាយថាស្នេហាមិនមែនអាស្រ័យទៅលើលុយទាំងស្រុងនោះទេ ៕

https://1.bp.blogspot.com/-aQbPaFOPvWM/Xiliox0NI3I/AAAAAAAALHc/nK1sgzPp-9UJk16CFJU2xHz5sxpEOp3bgCLcBGAsYHQ/s1600/fsfsf.JPG នេះគឺជាវីដេអូដែលនាងបង្ហាញពីរបស់របរប្រើប្រាស់ប្រេនៗរបស់នាង៖

ប្រភព៖ mothership
ដោយសហការី “KBN”