បរទេស៖ នៅក្នុងគ្រួសារនីមួយៗ​​គ្មានអ្នកណាម្នាក់ចង់ឃើញគ្រួសារបែកបាក់គ្នាទេ ពីព្រោះក្រោយពេលដែលបែកបាក់ នឹងត្រូវមានវិបត្តិជាច្រើនដែលយើងត្រូវប្រឈមមុខ ជាពិសេសវិបត្តិទាំងនោះត្រូវបានជះឥទ្ធិពលដ៏អាក្រក់ដល់ជីវិតកូនៗ ជាក់ស្ដែងមានកុមារីម្នាក់ត្រូវយកប្អូនមករៀនជាមួយជារៀងរាល់ថ្ងៃ ព្រោះតែម្ដាយរវល់ធ្វើការរកលុយចិញ្ចឹមកូនទាំ២ ក្រោយពីគ្រួសារមួយនេះបានបែកបាក់គ្នា។

ដោយឡែកយោងតាមគណនីហ្វេសប៊ុកឈ្មោះ​ Pukpik Benjawan បានបង្ហោះរូបភាពរបស់ក្មេងតូចនៅក្នុងសាលារៀនមួយកន្លែង ស្តិតនៅក្នុងខេត្តសាកលណាខន ប្រទេសថៃ ព្រមទាំងបានសរសេរពាក្យពេជន៏មួយចំនួនថា៖ «ជីវិតមនុស្សយើងមិនអាចជ្រើសរើសថាកើតជាមួយអ្នកណា នៅកន្លែងណាបានទេ ពេលដែលឪពុក ម្ដាយចែកផ្លូវគ្នា បន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់មកលើម្ដាយ ម្ដាយត្រូវទៅរកប្រាក់ដើម្បីចិញ្ចឹមកូនទាំង២ ទើបពុំមាននរណាមើលថែប្អូនប្រុស ដូច្នេះបងស្រីត្រូវយកប្អូនប្រុសទៅសាលាជាមួយ ដើម្បីឲ្យម្ដាយមានពេលធ្វើការយកលុយមកចិញ្ចឹមពួកគេ។

https://1.bp.blogspot.com/-qYL6wbxQSGg/XikpWyjPUKI/AAAAAAAALG8/3d5JVqviYMAwPy2TSEwfur1BGyzXhWPagCLcBGAsYHQ/s1600/fsdsdf.JPG

ព្រោះតែខ្ញុំជាគ្រូប្រចាំថ្នាក់រៀនរបស់គាត់ ដូច្នេះខ្ញុំត្រូវតែជួយមើលថែប្អូនរបស់គាត់ រួមទាំងគ្រូៗទាំងអស់បានផ្លាស់ប្ដូរវេនគ្នាដើម្បីជួយមើលថែប្អូនប្រុសគាត់​ ពីព្រោះចង់ឲ្យគាត់មានពេលវេលាពេញលេញក្នុងការសិក្សា។ នៅលើលោកនេះបើយើងក្រលំបាកហើយ រឹតតែមានមនុស្សក្រលំបាកជាងយើងទៀត» ៕

ប្រភព៖ khaosod
ដោយសហការី “KBN”