ខេត្តសៀមរាប ៖ តំបន់ព្រៃពូជឈើគ្រញូង ប្រមាណ៤០ហិកតារ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវជនមិនស្គាល់មុខដុតបំផ្លាញចោល គ្មានស្តាយស្រណោះ កាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ បានឲ្យដឹងថា ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើគ្រញូងនេះ អស់ប្រហែល៤០ហិកតារ។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានប្រើប្រាស់អាត្រាក់ទ័រចំនួន០២គ្រឿងភ្ជួរកាត់ ព្រោះមិនមានឡានទឹកប្រើប្រាស់។

លោកបញ្ជាក់ថា ករណីអគ្គិភ័យឆេះចម្ការព្រៃឈើគ្រញូងនេះ គឺមានអ្នកលួចដុត ហើយពេលនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវវែកមុខជនដៃដល់ នាំមកផ្តន្ទាទោសតាមច្បាប់៕