ខេត្តកណ្តាល៖ បុរសម្នាក់ផឹកស្រាស្រវឹង ពេលម្តាយស្តីបន្ទោស មិនតមាត់អ្វីទេ ស្រាប់តែព្រឹកទ្បើង ស្រាប់តែឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។

ជនរងគ្រោះឈ្មោះ ឈួន ហេង ហៅ ប៉ក់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កសិករ មានលំនៅភូមិ-ឃុំកើតហេតុ។
នៅមុនកើតហេតុ ជនរងគ្រោះ បានផឹកស្រាស្រវឹង ពេលនោះ ស្រ្តីជាម្តាយ ឈ្មោះ ជា លី ភេទស្រី អាយុ៥៥ឆ្នាំ បានស្តីបន្ទោស តែជនរងគ្រោះមិនតមាត់អ្វីទេ ស្រាប់តែព្រឹកទ្បើងថ្ងៃកើតហេតុ ប្អូនស្រីឈ្មោះ ឈួន ឡាយ អាយុ២៧ឆ្នាំ ចុះពីលើផ្ទះ មកក្រោម ដើម្បីងូតទឹកទៅធ្វើការ ស្រាប់តែឃើញជនរងគ្រោះ ចង.កស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយចង.កប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕