បរទេស៖ តាមរយៈរឿងក្ដីបាញ់រះនៅក្នុងហាងមាសល្បីឈ្មោះក្នុងផ្សារទំនើបមួយកន្លែង ស្ថិតនៅភាគខាងជើង ទីក្រុងបាងកក កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបណ្ដាលឲ្យសន្តិសុខម្នាក់ និងស្រ្តីជាបុគ្គលិកលក់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈមានកុមារអាយុ ២ ឆ្នាំម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

នៅមុននេះបន្តិចប៉ូលីសស៉ើបអង្កេតថៃបានកំណត់វែករកមុខសញ្ញាជនសង្ស័យ នឹងឈានទៅរកការចាប់ខ្លួនបុរសម្នាក់មានឈ្មោះPrasit Chai Khao Kaew អាយុ៣៨ឆ្នាំ មានតួនាទីជានាយកសាលា Wat Pho Chai ស្ថិតនៅក្នុងនៅខេត្ត Sing Buri ។

តាមរយៈការសាកសួរចម្លើយពីជនសង្ស័យដែលត្រូវបានប៉ូលីសចាប់ខ្លួនបានសារភាពថា ខ្លួនពិតជាជនល្មើសដែលបានចូលទៅប្លន់មាសនៅក្នុងផ្សារទំនើបនោះពិតមែន ព្រមទាំងបានប្រើអាវុធបាញ់សម្លាប់ទៅលើមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ក៏មានក្មេងប្រុសអាយុ២ឆ្នាំ ដែលត្រូវបានបាញ់សម្លាប់ដែរ។

នៅវេលាម៉ោង១២និង២០នាទី នៅការិយាល័យប៉ូលីសទេសចរណ៍លីបបុរី ប៉ូលីសបានឃាត់ខ្លួនលោក Prasit Chai Khao Kaew បានមកសាកសួរដោយមុខត្រូវបានបិទទាំងស្រុង។ ក្នុងចំណោមមនុស្សជាច្រើនដែលកំពុងរង់ចាំមើលជនជាប់ចោទ ហើយបានស្រែកដាក់បណ្តាសា ខណៈពេលដែលប៉ូលីសបានយកជនជាប់ចោទចេញពីក្នុងឡាន។ ក្នុងនោះមន្រ្តីប៉ូលីសត្រូវតែប្រើខ្សែពួរដើម្បីរារាំងតំបន់នោះមិនអោយប្រជាជននៅក្បែរបើកតំបន់នោះឡើយ ៕

ប្រភព៖ khaosod
ដោយសហការី៖ KBN