ឳពុកកូន៣នាក់ លោក ផាន់ ស្រួច បាន​សម្រេច​ក្តីស្រមៃ​ចង់​​បើក​​ហាង​​កាត់​ដេរសម្លៀកបំពាក់ មាន​​ស្លាក​​យីហោ​ជា​ឈ្មោះ​ខ្លួន​ឯង​ ក្រោយ​​ឈ្នះ​រង្វាន់៥០លានរៀលពី ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី​៣០ ធ្នូ នាឱកាសជប់លៀងខួបកំណើតកូនស្រីពៅអាយុ​៥​ឆ្នាំរបស់គាត់ នៅឯស្រុកកំណើត ​ឯខេត្តកំពង់ចាម។

លោកបាននិយាយទាំងអារម្មណ៍រំភើបថា៖ «៥០លានរៀលនេះមានតម្លៃណាស់សម្រាប់ខ្ញុំ ព្រោះវាបានសម្រេចក្តីប្រាថ្នាក្នុងជីវិត គឺបើកហាងកាត់ដេរសម្លៀកបំពាក់បុរស ដែល​មានឈ្មោះខ្ញុំជាម្ចាស់។ ខ្ញុំពិតជារំភើបណាស់​មិននឹកស្មានថា ខ្ញុំមានថ្ងៃនេះទេ»។

ជាងកាត់ដេរវ័យ៤១ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរូបនេះ បានដំណាលពីការឈ្នះរង្វាន​នេះ​ថា គាត់បានអញ្ជើញបងប្អូនជិតស្និទ្ធ​ត្រឹម៥នាក់ប៉ុណ្ណោះ ដើម្បីជួបជុំថ្ងៃខួបកំណើតកូនស្រីពៅ។ គាត់​បានទិញ ស្រាបៀរ កម្ពុជា កំប៉ុងថ្មី១កេស​ដោយរំពឹងថា នឹងទទួលបានរង្វាន់យ៉ាងហោចក៏ត្រូវ១កំប៉ុងដែរ ព្រោះឮថា ស្រាបៀរ កម្ពុជា ថ្មីមានរង្វាន់កាន់តែច្រើន។ កំប៉ុងនាំសំណាងធំ ដែលគាត់មិននឹកស្មានដល់ គឺកំប៉ុងទី ២១៕

ពិសាដោយការទទួលខុសត្រូវ!